ត្រូវ​យក​ឈ្នះ​ទម្លាប់​អាក្រក់​ទាំង​នេះ​សិន ​បើ​ចង់​ជោគជ័យ​ក្នុង​ជីវិត​



មានយុវជនមួយចំនួនមានគំនិតល្អៗចង់បង្កើតជំនួញផ្ទាល់ខ្លួន។ ពួកគាត់មានទាំងគំនិតនិងថវិកា ប៉ុន្តែទោះបីជាពួកគេខំយ៉ាងណា ពួកគេមិនជោគជ័យសោះ។ តើអ្នកកំពុងជួបបញ្ហានេះដែរមែនទេ? នេះមកពីអ្នកមានទម្លាប់អាក្រក់ដែលអ្នកមិនដឹងខ្លួនសោះ។ តើមានអ្វីខ្លះទៅ? ១) ចង់ក្លាយជាមនុស្សល្អឥតខ្ចោះ៖ នេះជាអ្វីដែលអ្នកបំផ្លាញខ្លួនឯងដោយមិនដឹងខ្លួនសោះ។ ប្រសិនជាអ្នករស់នៅនិងបារម្ភថាអ្នកមានកំហុសសោះ អ្នកនឹងមិនអាចចាប់ផ្តើមអ្វីឡើយ។ ការចង់ភាពល្អឥតខ្ចោះនេះនឹងបំផ្លាញភាពរីករាយនឹងគំនិតឆ្នៃប្រឌិតរបស់អ្នក។ ត្រូវគិតថា គ្មាននរណាម្នាក់ល្អគ្រប់យ៉ាងនោះទេ ពោលគឺកំហុសតែងតែកើតមាន សំខាន់គឺចេះកែប៉ុណ្ណោះ។ ២) ការរំខាន៖ ការលេងទូរស័ព្ទ និយាយទូរស័ព្ទឬឆ្លើយសារទៅនរណាម្នាក់ ខណៈពេលដែលអ្នកកំពុងធ្វើអ្វីមួយផ្សេងទៀតនឹងធ្វើឲ្យការផ្ដោតអារម្មណ៍របស់អ្នក រលាយបាត់ចេញពីការងារ។ អ្នកមិនត្រឹមតែមិនអាចសម្រេចកិច្ចការថែមទាំងខាតពេលទៀតផង។ ៣) ពន្យារពេល៖ មនុស្សភាគច្រើនមានថាមពលខ្លាំងនៅពេលព្រឹក។ ដូច្នេះហើយ កុំទុកកិច្ចការសំខាន់ៗឬពិបាកនៅពេលថ្ងៃឬពេលល្ងាច ពីព្រោះថាអ្នកអាចមានអារម្មណ៍ថាហត់។ ៤) ធ្វើកិច្ចការច្រើននាពេលតែមួយ ៖ អ្នកប្រហែលជាមានកិច្ចការជាច្រើនតែត្រូវធ្វើ។ ប៉ុន្តែការធ្វើកិច្ចការជាច្រើននាពេលតែមួយមិនមែនសន្សំពេលវេលានោះទេ។ ផ្ទុយទៅវិញ អ្នកនឹងចំណាយពេលច្រើនពីព្រោះថាអ្នកមិនអាចផ្តោតអារម្មណ៍បាន។ ដូច្នេះហើយត្រូវតែព្យាយាមធ្វើកិច្ចការទាំងនោះឲ្យហើយ ទៅតាមភាពជាក់ស្តែង ពោលគឺកុំចាំដល់ទឹកដល់ច្រមុះទើបខំប្រឹង នោះវានាំឲ្យយឺតពេល៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s