Microsoft បោះមួយជំហានដ៏ធំ ប្រលូកចូលទីផ្សារកុំព្យូទ័រ all-in-one អេក្រង់២៨អ៊ីញ គឺ Surface Studio យ៉ាងទំនើប តម្លៃចាប់ពី ៣០០០ដុល្លារ
ជាសករាជថ្មីសន្លាងមួយសម្រាប់ Microsoft ដែលទើបបានប្រឡូកចូលទីផ្សារកុំព្យូទ័រលើតុ ឬហៅថា Desktop កុំព្យូទ័រ ដោយទើបប្រកាសសមិទ្ធផលដំបូងមានឈ្មោះថា Surface Studio។ Microsoft Surface Studio ត្រូវបានផលិតឡើងយ៉ាងទំនើប ពោរពេញដោយសមត្ថភាពដ៏ខ្ពស់ ប្រភេទកុំព្យូទ័រ all-in-one desktop។ ក្រុមហ៊ុន Microsoft មានបំណងចង់ប្រែក្លាយតុធម្មតារបស់អ្នក ក្លាយទៅជាកន្លែងស្ទូឌីយោយ៉ាងទំនើបពេញដោយបច្ចេកវិទ្យាខ្ពស់ មុខងារសំបូរបែបសម្រាប់កិច្ចការទាំងឡាយរបស់លោកអ្នក។