iPhone 8 ចេញឆ្នាំក្រោយ នឹងប្រើកញ្ចក់កោងផលិតដោយ Samsung ប្រភេទ dual-curved Super AMOLED ហើយមានដល់ទៅ ៣ម៉ូដែល
iPhone 8 នៅសល់មិនដល់ ១ឆ្នាំទៀតនោះទេ នឹងត្រូវ Apple បើកឆាកប្រកាសមិនខាន ហើយអ្វីដែលសាធារណជនរំពឹងចង់ឃើញការផ្លាស់ប្ដូរនៅលើកំពូលទូរស័ព្ទជំនាន់ទី១១ នេះ ថាតើនឹងមានអេក្រង់កោងដូចជា ស្មាតហ្វូនទំនើបៗរបស់ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនចិនសព្វថ្ងៃដែរឬទេ។ យោងតាមរបាយការណ៍ថ្មីចុងក្រោយ អះអាងថា iPhone 8 អាចត្រូវបែងចែកជា ៣ម៉ូដែល ដែលម៉ូដែលទី៣ នឹងមានទំហំអេក្រង់ ៥អ៊ីញ។ ទាំង ៣ម៉ូដែលនឹងត្រូវក្រុមហ៊ុនឌីហ្សាញក្រាលដោយកញ្ចក់ថ្លា នៅផ្នែកខ្នងទូរស័ព្ទ។