រឿងពិត ១០យ៉ាងរបស់ Facebook ដែលអ្នកមិនបានដឹង (ឬមិនដែលខ្វល់)
Facebook គឺជាបណ្ដាញសង្គមសម្រាប់មនុស្សម្នាទូទាំងពិភពលោកអាចភ្ជាប់ទំនាក់ទំនងគ្នា និងធ្វើការចែករំលែកដំណឹង ក៏ដូចជាសារ បានងាយស្រួល និងឆាប់រហ័ស។ Facebook ត្រូវបានចាត់ចូលជាបណ្ដាញសង្គមខ្នាតយក្សដោយសារតែមានមនុស្សប្រើប្រាស់ច្រើនជាងបណ្ដាញសង្គមណាណាទាំងអស់។ សព្វថ្ងៃ មានចំនួនអ្នកប្រើប្រចាំខែប្រមាណ ១,៤៤ពាន់លាននាក់ (user) គិតត្រឹមចុងខែមីនា ឆ្នាំ២០១៥។ បើទោះបីលោកអ្នកកំពុងប្រើ Facebook តែក៏ប្រហែលមិនទាន់ស៊ីជម្រៅនូវអ្វីដែល Facebook មាននៅឡើយ។ ខាងក្រោមនេះ គឺជារឿងពិតទាំង១០ របស់ Facebook។
១) គណនី Facebook មួយ មាន friend ជាមធ្យម ៣៣៨នាក់ ហើយពាក់កណ្ដាលនៃចំនួនសរុបនៃអ្នកប្រើ Facebook មាន friend ច្រើនជាង ២០០នាក់ និងពាក់កណ្ដាលទៀតមានតិចជាង ២០០នាក់។
២) អ្នកប្រើ Facebook ដែលមានទំនាក់ទំនង (relationship) គឺមានភាពរីករាយជាងអ្នកនៅខ្លួនមួយ (single)។ ឆ្លៀតក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់ គេបានធ្វើការប្រៀបធៀប status ពាក់ព័ន្ធនឹង relationshipនៃអ្នកប្រើគឺមានភាពសប្បាយរីករាយ ជាងអ្នកដែលមិនទាន់មានចំណងមិត្តភាព (relationship)។
៣) មនុស្សប្រហែល ២៥% បានបែកបាក់គ្នានៅលើបណ្ដាញសង្គម Facebook
ការធ្វើស្ថិតិមួយទៅលើអ្នកប្រើ Facebook ១០០០នាក់ បង្ហាញថា ៧០% គឺជាបុរស ហើយជាមធ្យមមាន ២៥% គឺពួកគេស្អប់ឈប់ចង់ប្រើ Facebook ដោយសារបានបែកបាក់ស្នេហានៅលើបណ្ដាញសង្គមនេះ។ ២១% នៃពួកគេ បាននិយាយថា ពួកគេនឹងដក relationship ចេញវិញឱ្យទៅជាមនុស្សនៅលីវមានសេរីភាព (single)។
៤) Facebook មិនអនុញ្ញាតឱ្យបង្ហោះរូបថត បំបៅដោះកូនទេ។
៥) មនុស្សម្នាក់ក្នុងចំណោមប្រាំនាក់ (១/៥នាក់) លែងលះគ្នាដោយសារ Facebook។ ស្ថិតិថ្មីមួយធ្វើឡើងដោយបណ្ឌិតសភាអាមេរិក Matrimonial Lawyers បង្ហាញថា អ្នកប្រើ Facebook ១នាក់ ក្នុងចំណោម ៥នាក់គឺជាមេម៉ាយដោយការបានលែងលះគ្នា។
៦) ៣៦% ឆែកបណ្ដាញសង្គម Facebook, Twitter ឬផ្ញើសារបន្ទាប់ពីរួមភេទ
៧) រូបលោក Al Pacino ត្រូវបានគេយកទៅប្រើនៅលើគេហទំព័រ Facebook ដំបូង
៨) បុរសម្នាក់ត្រូវបានចាប់ខ្លួន ដោយសារសួរដោយបើកចំហទៅកាន់កូនស្រីអាយុ ១៣ឆ្នាំរបស់ខ្លួនពាក់ព័ន្ធផ្លូវភេទនៅលើបណ្ដាញ Facebook
៩) តំណភ្ជាប់ Facebook Link ពាក់ព័ន្ធបញ្ហាផ្លូវភេទ (sex) មានការចែកចាយ (share) ជាមធ្យមប្រមាណ ៩០%។
១០) អ្នកប្រើ Facebook មានកម្រិតថ្នាក់សិក្សាស្ថិតនៅក្រោម អ្នកមិនមានគណនី Facebook
ស្ថិតិលើនិស្សិតកំពុងរៀនថ្នាក់បរិញ្ញាប័ត្រចំនួន ២១៩នាក់ និងនិស្សិតដែលបានរៀនចប់ បង្ហាញថា GPA នៃអ្នកប្រើ Facebook គឺមានកម្រិតទាបជាងអ្នកមិនប្រើ Facebook គឺបានត្រឹម 3.0 ទៅ 3.5 ទល់នឹង GPA កម្រិត 3.5 ទៅ 4.0។
ប្រែសម្រួល៖ រឹទ្ធិរាជ
ប្រភព៖ oddee