កំពូលស្មាតហ្វូនខ្លាំងខាងកាមេរ៉ាមួយទៀត Vivo X9 នឹងបង្ហាញខ្លួនជាមួយកាមេរ៉ាមុខ២ (dual front-facing) អមដោយ RAM 6GB
វាពិតជារឿងគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ប្រិយមិត្តដែលនិយមស្មាតហ្វូនភ្ជាប់កាមេរ៉ាមានសមត្ថភាពខ្ពស់ អមដោយបច្ចេកវិទ្យាទំនើប មុខងារពិសេសៗ និងបំពាក់ដល់ទៅ lens ខាងក្រោយចំនួនពីរ។ ជាក់ស្ដែងដូចជាស្មាតហ្វូនស៊េរីក្រោយៗរបស់ Apple, Huawei និង Xiaomi ជាដើម ដែលមានកាមេរ៉ាក្រោយដល់ទៅ២ (dual camera)។ រីឯចចាមអារ៉ាមថ្ងៃនេះ បានលើកឡើងថា Vivo ដែលជាក្រុមហ៊ុនទូរស័ព្ទចិនមួយទៀត បានត្រៀមស្មាតហ្វូន Vivo X9 ដែលនឹងបំពាក់កាមេរ៉ាមុខចំនួន២ (dual front-facing camera)។