ងាយ​ៗ អនុវត្ត​ចំណុច​ទាំង​នេះ​អ្នក​នឹង​ក្លាយ​ជា​មេ​ដ៏​ល្អ​​



ពាក្យថា «មេ» មានន័យថា អ្នកមិនត្រឹមតែត្រូវសម្រេចគោលបំណង ពេញចិត្តនឹងការងាររបស់ខ្លួនប៉ុណ្ណោះទេ តែថែមទាំងត្រូវជំរុញទឹកចិត្តដល់បុគ្គលិកថែមទៀត។ ប៉ុន្តែ សាកស្រមៃទៅមើល ប្រសិនជាមេដ៏អាក្រក់ទៅវិញ តើលទ្ធផលទៅជាយ៉ាងណា? ដូច្នេះហើយប្រសិនជាអ្នកត្រូវការជំនួញ សាកល្បងចំណុចទាំងនេះ អ្នកនឹងក្លាយជាមេមួយដ៏ល្អ៖ ១) ទំនាក់ទំនងគឺជាគន្លឹះ៖ មិនថាវាជាទំនាក់ទំនងផ្ទាល់ខ្លួនឬទំនាក់ទំនងការងារ ការសន្ទនា គឺជាឬសគល់នៃទំនាក់ទំនងមួយដ៏ល្អ។ ប្រសិនជាអ្នកកែប្រែបាន ភាពជាអ្នកដឹកនាំរបស់អ្នកមិនត្រឹមតែរីកចម្រើន ថែមទាំងទទួលបានការរាប់អានពីបុគ្គលិកគ្រប់ជាន់ថ្នាក់ថែមទៀតផង។ ២) ចំណុចខ្លាំងរបស់បុគ្គលិក៖ គ្មាននរណាម្នាក់អាចរស់នៅតែឯងបានទេ។ ដូចគ្នានេះដែរ អ្នកនឹងមិនជោគជ័យទេប្រសិនជាអ្នកគ្មានបុគ្គលិកជួយអ្នក។ មេដែលល្អនឹងកោតសរសើរបុគ្គលិកដែលបំពេញការងារបានល្អ។ ៣)បុគ្គលិក ៖ ការទទួលបានគំនិតច្រើនពីបុគ្គលិកអាចធ្វើឲអ្នកក្លាយជាមេដ៏ល្អបានដែរ។ ម៉្យាងវិញទៀត ប្រសិនជាអ្នកមិនចំណាយពេលនិយាយលេងជាមួយបុគ្គលិក អ្នកនឹងដឹងពីតម្រូវការរបស់បុគ្គលិក។ ដូច្នេះហើយអ្នកគួរតែស្វែងយល់ពីបុគ្គលិក៕ ប្រែសម្រួល៖ អឹុងមួយយូ ប្រភព៖ www.lifehack.org
X
5s