ហេតុផល៤យ៉ាងដែលបញ្ជាក់ថា បណ្តាញសង្គមនឹងជួយឲ្យទំនាក់ទំនងស្នេហារបស់អ្នកកាន់តែល្អ
មនុស្សជាច្រើនគិតថាបណ្តាញសង្គមអាក្រក់ ចំពោះទំនាក់ទំនងស្នេហា។ យ៉ាងណាក៏ដោយ តាមការសិក្សា បណ្តាញជួយដកល់ទំនាក់ទំនងស្នេហាដល់ទៅ ១៣%។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចពង្រឹងស្នេហាតាមរយៈបណ្តាញសង្គម៖
១)ចែករំលែកលេខសម្ងាត់៖ការចែករំលែកលេខសម្ងាត់មើលទៅហាក់ដូចជាការជ្រៀតជ្រែករឿងឯកជន។ ប៉ុន្តែ វាបង្ហាញពីទំនុកចិត្តរវាងអ្នកទាំងពីរ។
២) បង្កើតគណនីសម្រាប់គូស្នេហ៍៖ ពេលខ្លះ វាក៏ល្អដែរប្រសិនជាអ្នកបង្ហាញជាសាធារណៈអ្នកទាំងពីរជាគូ។ អ្នកទាំងពីរនឹងស្គាល់មិត្តដូចគ្នានឹងមើលឃើញអ្វីៗដូចគ្នា។ វានឹងធ្វើឲ្យអ្នកទាំងពីរកាន់តែស្និទ្ធ។
៣) ប្រកាសក្នុងបណ្តាញសង្គម៖ ការប្រកាសថាអ្នកទាំងពីរជាគូនឹងគ្នាក្នុងប្រព័ន្ធអ៊ីនធឺណិតនឹងធ្វើឲ្យដៃគូស្រឡាញ់ឬគិតពីអ្នក។ វាមានន័យថា គេពិតជាស្រឡាញ់អ្នកមែនទែនទើបប្រកាសឲ្យមិត្តដទៃទៀតដឹង។
៤) និយាយនូវអ្វីដែលយើងមិនហ៊ាននិយាយ៖ មនុស្សខ្លះអៀនច្រើន។ មិនហ៊ាននិយាយមុខគេ ជាពិសេសមនុស្សជាទីស្រឡាញ់នោះទេ។ ដូច្នេះហើយប្រព័ន្ធអ៊ីនធឺណិតក៏ជាកន្លែងមួយសម្រាប់ដៃគូបង្ហាញនូវអារម្មណ៍ដែលមិនហ៊ាននិយាយផ្ទាល់៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org