បើចង់បញ្ចប់ភាពឯកាក្នុងជីវិត អ្នកត្រូវអនុវត្តគន្លឹះៗសំខាន់ៗទាំងនេះ
មនុស្សជាច្រើនតែងធុញថប់អារម្មណ៍ឯកានេះ ហើយគ្មាននរណាដែលចង់ស្គាល់ពីរសជាតិវាទេ។ វាអាចធ្វើឲ្យអារម្មណ៍អ្នកស្មុគស្មាញ គិតអ្វីមិនចេញ ហើយឯកាដូចរស់នៅក្នុងពិភពដ៏ងងឹតដូច្នោះដែរ។ ខាងក្រោមនេះជាវិធី ដែលអ្នកអាចចាកចេញពីអារម្មណ៍ឯកាបាន៖
១) គួរចេញទៅខាងក្រៅហើយទាក់ទងអ្នកដទៃ៖ ការសំងំនៅតែម្នាក់ឯង គឺកាន់តែឲ្យអ្នកធុញថប់នឹងភាព ឯកានោះកាន់តែខ្លាំង ។ ហេតុនេះហើយអ្នកគួរជំរុញខ្លួន ឯងឲ្យទៅខាងក្រៅ ឲ្យបានច្រើន ដើម្បីជួបអ្វីដែលថ្មី កន្លែងថ្មី និងមនុស្សថ្មីផងដែរ។
២) គួរមានគម្រោងសម្រាប់ខ្លួន ឯងពេលមានអារម្មណ៍ឯកា៖ បង្កើតគម្រោងមួយសម្រាប់ការពារដល់ខ្លួន ឯងព្រោះថា បើអារម្មណ៍ឯកាកើតឡើងភ្លាម ៗ ប្រហែលគ្មាននរណាអាចជួយអ្នកទាន់ក្រៅពីខ្លួនឯងឡើយ។
៣) ចាប់អារម្មណ៍លើអ្នកដទៃ ហើយកុំសូវគិតពីអារម្មណ៍ឯកាខ្លួនឯងពេក៖ តើអ្នកសុខចិត្តចំណាយពេលមួយថ្ងៃ នៅក្នុងបន្ទប់ ហើយពិបាកចិត្តនឹងអារម្មណ៍ឯការបស់ខ្លួន ? ឬមួយអ្នកចង់ចេញទៅក្រៅ ខ្វាយខ្វល់ពីបញ្ហាមិត្តភ័ក្ដិ ឬក៏ក្រុមគ្រួសារវិញ? អ្នកគូរសម្រេចចិត្តបាន ថាតើមួយណាអាចឲ្យអ្នកល្អ។
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ psychcentral.com