Huawei បង្ហើបកំពូលទូរស័ព្ទ Mate 9 មុនសម្ពោធថ្ងៃទី៣ វិច្ឆិកាខាងមុខ គឺនឹងមាន RAM6GB, Memory 256GB និង Dual Camera កម្រិត 4x Optical Zoom
វាអាចជាឧបសគ្គសម្រាប់ Xiaomi ក្នុងការវាយលុកទីផ្សារផេប្លេតដោយប្រើកំពូលទូរស័ព្ទ Mi Note 2 អេក្រង់កោងរបស់ខ្លួន ព្រោះថា Huawei ក៏នឹងមិនបង្អង់យូរ គឺត្រៀមសម្ពោធកំពូលទូរស័ព្ទ Mate 9 នៅដើមខែវិច្ឆិកាក្រោយផងដែរ។ ប្រិយមិត្តប្រហែលនៅចាំបានកំពូលស្មាតហ្វូនកូនកាត់ថេប្លេត Huawei Mate 8 រួចមកហើយ ដែលមានសមត្ថភាពខ្ពស់ ថ្មកាន់បានយូរបំផុត។ ចំណែក Mate 9 ក៏នឹងរឹតតែត្រូវ Huawei បញ្ចូលមុខងារថ្មីពិសេសៗបន្ថែមពីលើជំនាន់មុន។ ចំណុចលេចធ្លោ Mate 9 គឺនឹងមានកាមេរ៉ាភ្លោះ សមត្ថភាព 4x Optical Zoom និងមាន RAM ដល់ 6GB។