ក្រុមហ៊ុន Xiaomi ទើបបញ្ចេញវ៉ែនតា Mi VR ក្ដៅៗមិនឱ្យចាញ់ VR របស់ Samsung និង Facebook ជាមួយតម្លៃពិសេសតែ $29
ថ្មីៗនេះ ក្រុមហ៊ុន Xiaomi បានបញ្ចេញសមិទ្ធផលថ្មីពិសេសប៉ុន្មានស៊េរី មានទាំងផេប្លេតសមត្ថភាពខ្ពស់ Mi Note 2 អេក្រង់កោង ស្មាតហ្វូនទំនើបគ្មានគែម Mi Mix ហើយព្រមទាំងវ៉ែនតា Mi VR ដែលយើងនឹងលើកយកមកបង្ហាញប្រិយមិត្តក្នុងពេលនេះ។ Xiaomi Mi VR នឹងមានលក់លើទីផ្សារក្នុងតម្លៃត្រឹមតែ ២៩ដុល្លារប៉ុណ្ណោះ ដែលវ៉ែនតានេះអាចប្រើប្រាស់ជាមួយស្មាតហ្វូនរបស់ក្រុមហ៊ុនមួយចំនួនបាន។