កុំប្រហែស! មនុស្សចូលចិត្តវាយតម្លៃពីអត្តចរិតរបស់អ្នក ផ្អែកលើចំណុចតូចៗទាំងនេះ
ជាធម្មតា នៅពេលមនុស្សពីរនាក់ជួបគ្នាដំបូង ពួកគេចាប់ផ្តើមវាយតម្លៃគ្នាទៅវិញទៅមកឬស្វែងរកភាពស្មោះត្រង់ឬភាពឆ្លាតវៃពីគ្នា។ មិនថានៅកន្លែងការងារឬកន្លែងញាំអីនោះទេ សកម្មភាពតូចៗដែលអ្នកមានសុទ្ធតែអាចឲគេវាយតម្លៃពីអ្នក។
១) ការចាប់ដៃ៖ មនុស្សជាច្រើនចូលចិត្តវាយតម្លៃទៅលើមនុស្សដោយការចាប់ដៃ។ ឧទាហរណ៍ថា ការចាប់ដៃរឹងមាំបង្ហាញថាអ្នកជាមនុស្សមានទំនុកចិត្តនឹងជឿជាក់លើខ្លួនឯង តែបើចាប់ដៃទន់ជ្រាយវិញ នោះបង្ហាញថាអ្នកជាមនុស្សកំសាកជាដើម។
២) ការគោរពពេលវេលា៖ ប្រសិនជាអ្នកមកយឺតចំពេលកម្មវិធីឬវេលាសំខាន់ មនុស្សដែលរង់ចាំអ្នកនឹងមានគំនិតអវិជ្ជមានមកលើអ្នកជាពុំខាត។ មនុស្សជឿជាក់ថាប្រសិនជាអ្នកពិតជាមានការប្តេជ្ញាចិត្តមែននោះ អ្នកនឹងមកទាន់ពេលវេលា។
៣) អក្សរ៖ មិនថាអ្នកសរសេរលើកិច្ចការអ្វីទេ អក្សររបស់អ្នកអាចនិយាយច្រើនណាស់ពីអ្នក។ ឧទាហរណ៍ថា មនុស្សដែលចូលចិត្តសរសេរអក្សរតូចអាចបង្ហាញថាពួកគេជាមនុស្សកំណាញ់។
៤) ពណ៌ដែលអ្នកចូលចិត្ត៖ ពណ៌ដែលអ្នកចូលចិត្តក៏អាចបង្ហាញព័ត៌មានពីអ្នកដែរ។ឧទាហរណ៍ថា អ្នកចូលចិត្តពណ៌ក្រហម អ្នកជាមនុស្សដែលមានចំណង់ខ្លាំងក្នុងការធ្វើអ្វីមួយ។ ប្រសិនជាអ្នកចូលចិត្តពណ៌លឿង អ្នកជាមនុស្សស្មោះត្រង់ជាដើម។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.businessinsider.com