Xiaomi សម្ពោធស្មាតហ្វូនគ្មានគែម ពោលគឺក្រាលដោយសាច់អេក្រង់សុទ្ធ ម៉ូដែល Mi Max យ៉ាងទំនើប
ក្នុងព្រឹត្តិការណ៍ក្រុមហ៊ុន Xiaomi សម្ពោធទូរស័ព្ទថ្មី Mi Note 2 នោះ ក្រុមហ៊ុនថែមទាំងបានបង្ហាញចេញគំរូ (concept) ស្មាតហ្វូនមួយម៉ូដែលទៀត យ៉ាងទំនើប ដោយមានការឌីហ្សាញស្អាតប្លែកភ្នែក ស្ទើរគ្មានគែម ពោលគឺផ្នែកខាងលើ និងសងខាង គឺក្រាលដោយកញ្ចក់អេក្រង់តែម្ដង។ ក្រុមហ៊ុន Xiaomi បានអះអាងមុខសាធារណជនថា ខ្លួនប្រាកដជានឹងផលិតបានស្មាតហ្វូនទំនើបនេះ នៅពេលអនាគត សម្រាប់ដាក់លក់លើទីផ្សារ។