ធ្លាប់ឆ្ងល់ដែលទេ តើបុគ្គលជោគជ័យចូលចិត្តធ្វើអ្វីរាល់ពេលព្រឹកនៅថ្ងៃចន្ទ?
តើអ្នកធ្លាប់ឆ្ងល់ដែលទេ តើមនុស្សជោគជ័យចូលចិត្តធ្វើអ្វីរាល់ពេលព្រឹកនៅថ្ងៃច័ន្ទ? ភាពជោគជ័យមិនមែនមកពីសំណាងនោះទេ។ វាមកពីការខំប្រឹង ការមានគម្រោងច្បាស់លាស់និងដើរឆ្ពោះទៅរកគោលដៅ។ ថ្ងៃច័ន្ទគឺសំខាន់ខ្លាំងណាស់ព្រោះវាជាថ្ងៃថ្មីនៃសប្ដាហ៍។
១) ងើបពីព្រលឹម៖ ពួកអ្នកជោគជ័យងើបពីព្រលឹមពីព្រោះថាពួកចង់មានពេលច្រើនក្នុងការសម្រេចកិច្ចការរបស់ពួកគេ។ ការងើបពីព្រលឹមក៏ជួយពួកគេមិនឲយឺតការងារឬកិច្ចការផងដែរ។
២) តាំងសមាធិ៖ ការតាំងសមាធិនៅថ្ងៃចន្ទពិតជាសំខាន់ណាស់សម្រាប់ការកំណត់នូវភាពជោគជ័យ។ ត្រឹម៥នាទីក៏បាន។ វានឹងជួយអ្នកមានថាមពលនិងចាប់ផ្ដើមថ្ងៃថ្មីដោយភាពវិជ្ជមាន។
៣) មានកម្លាំងចិត្ត៖ មនុស្សជោគជ័យគឺត្រូវការកម្លាំងចិត្តជាចាំបាច់ប៉ផុតនៅថ្ងៃច័ន្ទពេលព្រឹក។ មិនថាពួកគេអានសៀវភៅបែបអភិវឌ្ឍន៍ខ្លួនឯងឬរកសុភាសិតល្អៗ។
៤) អាហារ៖ ប្រាកដណាស់ សុខភាពគឺជាអ្វីៗទាំងអស់។ មនុស្សដែលជោគជ័យគិតពីសុខភាពណាស់។ ពួកគេតែងតែជ្រើសរើសអាហារថាមពលរាល់ថ្ងៃច័ន្ទពេលព្រឹកដើម្បីចាប់ផ្តើមថ្ងៃថ្មីដោយមានថាមពលជាទីបំផុតុះ
ប្រែសម្រួល៖អឹុង មួយយូ
ប្រភព៖ www.lifehack.org