ចំណុច​អវិជ្ជមាន​៣​យ៉ាង​ដែល​អ្នក​គួរ​ជៀសវាង​ ​ដើម្បី​កុំ​ឲ្យ​ជីវិត​ធ្លាក់​​ទៅ​ចំណុច​សូន្យ​



ភាពរីករាយអាចមានលក្ខណៈស្មុគស្មាញ ពិបាកនឹងយល់ពីអារម្មណ៍។ វាជាអ្វីដែលមនុស្សរាល់គ្នាចង់បាន។ ភាពរីករាយគឺអាស្រ័យទៅលើអ្វីដែលអ្នកធ្វើប្រចាំថ្ងៃ។ ប៉ុន្តែបើអ្នកមានតែអារម្មណ៍ស្មុគស្មាញ នោះវានាំឲ្យជីវិតរបស់អ្នកនឹងប្រឈមបញ្ហាជាច្រើន។ ដូច្នេះហើយអ្នកគួរតែព្យាយាមជៀសវាងចំណុចអវិជ្ជមានមួយចំនួនដូចខាងក្រោម៖ ១) មនុស្សរអ៊ូច្រើន៖ នៅពេលដែលមនុស្សរអ៊ូរឿងអ្វីមួយ មនុស្សក៏កំពុងខ្ជះខ្ជាយថាមពលដែរ។ ហើយថាមពលទាំងនោះគួរតែជាអ្វីដែលយើងអាចធ្វើឲ្យជីវិតយើងប្រសើរជាងនេះ។ ជីវិតគឺមិនអាចដូចអ្វីដែលយើងចង់បានគ្រប់ពេលនោះទេ ដូច្នេះហើយការរអ៊ូក៏គ្មានប្រយោជន៍ដែរ។ ២) គិតច្រើន៖ មួយផ្នែកធំនៃភាពរីករាយគឺរបៀបដែលអ្នកមើលមកលើខ្លួនឯង។ ប្រសិនជាអ្នកមើលខ្លួនឯងក្នុងផ្លូវអវិជ្ជមាន នោះធ្វើឲ្យជីវិតរបស់អ្នកមានតែរឿងមិនសប្បាយចិត្ត ហើយក៏មិនអាចធ្វើអ្វីឲ្យល្អប្រសើរបានដែរ។ ៣) ស្ដាយក្រោយពីរឿងក្នុងអតីតកាល៖ ការរអ៊ូគឺគ្មានប្រយោជន៏ទេហើយការគិតតែរឿងអាក្រក់នៅក្នុងអតីត ក៏ផ្តល់ផលអាក្រក់ចំពោះអ្នកមិនតិចនោះដែរ។ នៅពេលដែលអ្នកគិតតែស្តាយក្រោយ នោះអ្នកកំពុងធ្វើឲ្យខ្លួនឯងស្រ្តេសកាន់តែខ្លាំង។ អ្វីដែលអ្នកអាចធ្វើបានគឺទទួលយកមេរៀន រៀនពីកំហុស និងកែប្រែ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.higherperspective.com
X
5s