ចង់​ធ្វើ​ការ​បែប​នៅ​ផ្ទះ​ (Freelancer) ? អ្នក​ត្រូវ​ដឹង​ពី​ចំណុច​ទាំង​នេះ​



មានការងារមួយចំនួន ថៅកែត្រូវការបុគ្គលិកមួយផ្នែកដែលអាចធ្វើការពីផ្ទះបានដែ។ អ្នកជំនួញពីសេសត្រូវការមនុស្សដែលចេះសរសេរនឹងចេះផ្សព្វផ្សាយ។ ដោយសារតែការធ្វើការនៅផ្ទះមានសិទ្ធសេរីភាពច្រើន មនុស្សជាច្រើនចង់បានការងារប្រភេទនេះណាស់។ តើអ្នកត្រូវដឹងអ្វីខ្លះ? ១) តម្លៃនៃការជួលអាគារ៖ នៅពេលដែលអ្នកក្លាយជាអ្នកជំនាញអាជីពបែបសរសេរអត្ថបទឬធ្វើកិច្ចការផ្សេងៗពីផ្ទះ អ្នកប្រៀបបានដូចជាចាប់ផ្តើមជំនួញដោយខ្លួនឯងដែរ។ នៅពេលនោះ អ្នកប្រហែលជាត្រូវទទួលខុសត្រូវទៅលើតម្លៃអាគារ។ ២)ការរៀបចំពេលវេលា៖ ដោយសារតែអ្នកធ្វើការពីផ្ទះតាមចំនួនដែលគេកំណត់ ដូច្នេះហើយពេលបុណ្យជាតិឬថ្ងៃដែលអ្នកឈឺ អ្នកត្រូវបានលុយឡើង។ ដូច្នេះហើយ អ្នកត្រូវថែទាំសុខភាពនិងពេលវេលាឲបានល្អ។ ៣) គ្មានការកាត់ពន្ធ៖ នេះក៏ជាចំណុចល្អមួយនៃការងារនេះគឺប្រាក់ខែរបស់អ្នកនឹងមិនត្រូវគេកាត់ពន្ធឡើង។ ៤)ទំនាក់ទំនង៖ មិនថាជំនួញណាឡើង ការទំនាក់ទំនងពិតជាសំខាន់។ ទោះបីជាអ្នកឈប់ការងារឲអតិថិជនឬឲថៅកែ អ្នកត្រូវតែបន្តរក្សាទំនាក់ទំនងជាមួយពួកគាត់ជានិច្ចដើម្បីប្រយោជន៍នៅថ្ងៃអនាគត។ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.businessnewsdaily.com
X
5s