វិធី​ងាយ​ៗ​ទាំងនេះ​ ដែល​អ្នក​អាច​ជួយ​ដល់​បរិស្ថាន​ខ្លាំង​មែន​ទែន!!!​



ការចាប់ផ្ដើមថែរក្សាបរិស្ថានគឺវាងាយស្រួល ទេ បើអ្នកមានចិត្តថាចង់ធ្វើវា។ អ្នកអាចចាប់ផ្ដើមធ្វើវាពីខ្លួនអ្នកផ្ទាល់ ដោយគ្រាន់តែចាប់ផ្ដើមពីទម្លាប់ល្អៗជាមុនសិន។ តើទម្លាប់ល្អៗទាំងនោះគួរមានអ្វីខ្លះទៅ? ១) ផ្លាស់ប្ដូរទម្លាប់រាល់ថ្ងៃ៖ ចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់រួមមាន បិទចោលរាល់គ្រឿងអេឡិចត្រូនិកទាំងអស់ដែលមិនចាំបាច់ កុំសូវប្រើប្រាស់ម៉ាស៊ីនដែលចំណាយភ្លើងអគ្គិសនីខ្លាំង ប្រើប្រាស់ទឹកឲ្យចេះសន្សំសំចៃ កែច្នៃរបស់របរចាស់ៗឡើងវិញ ធ្វើជាអ្នកប្រើប្រាស់ដែលចេះសន្សំសំចៃដើម្បីបរិស្ថានរបស់អ្នក។ ២) ផ្លាស់ប្ដូរទម្លាប់ពិសារបស់អ្នក៖ ការផ្លាស់ប្ដូរទម្លាប់ពិសាអាហារក៏ជាផ្នែកមួយជួយដល់បរិស្ថានព្រោះថា មនុស្សម្នាក់ៗចំណាយខ្ជះខ្ជាយលើម្ហូបអាហារខ្លាំង។ មុននឹងបានជាអាហារសម្រាប់អ្នក អ្នកមិនដឹងឡើយ ថាត្រូវឆ្លងកាត់ការបំផ្លាញបរិស្ថានអ្វីខ្លះទេ។ អ្នកគួរ ពិសាអាហារកុំខ្ជះខ្ជាយ កុំប្រើប្រាស់ថង់ប្លាស្ទិកវេចខ្ចប់ច្រើនពេក ដែលវាជាប្រភេទសម្រាកមិនអាចរលាយបាន ។ ៣) ផ្លាស់ប្ដូរការប្រើប្រាស់យានជំនិះ៖ យានជំនិះក៏ផ្នែកមួយបំពុលបរិស្ថានខ្លាំងដែរ ដូចនេះអ្នកមិនគួរប្រើប្រាស់វាច្រើនពេកទេ ។ ពេលខ្លះអ្នកអាចដើរ ជិះកង់ ជិះរថយន្តក្រុង រួមគ្នា ក៏បានព្រោះថា វាអាចជួយកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដែលជាឧស្ម័នពុលបានដែរ។ ៤) ចូលរួមយុទ្ធនាការការពារបរិស្ថាន៖ ការចូលរួមបែបនេះបង្ហាញថាអ្នកស្រឡាញ់បរិស្ថាន ហើយមានអ្នកជាកម្លាំងមួយការពារបរិស្ថាន ហើយវាក៏ជាផ្នែកមួយដែលដាស់តឿន មនុស្យជុំវិញខ្លួន ឲ្យធ្វើដូចអ្នកផងដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖wikihow.com
X
5s