ការងារ​ដំបូង​បំផុត​របស់​អ្នក នឹង​ផ្ដល់​បទពិសោធន៍​អស្ចារ្យ​ទាំង​នេះ​ជា​មិន​ខាន​



ការងារដំបូងគឺជាការងារមួយដែលផ្ដល់ជាមេរៀនសំខាន់ៗជាច្រើនដល់ជីវិតរបស់អ្នក។ វាពិតជាសំខាន់ណាស់ដែលអ្នកគួរសិក្សាពីវាឲ្យបានច្រើន ព្រោះថា វាអាចយកមកអភិវឌ្ឍលើការងារទី២អ្នកបាន។ តើមានអ្វីខ្លះ? ១) អាកប្បកិរិយាសំខាន់ជាងលទ្ធផលការងារ៖ ពេលអ្នកចូលច្រឡូកក្នុងការធ្វើការងារ អ្នកនឹងដឹងច្បាស់ហើយថា គេឲ្យតម្លៃលើអាកប្បកិរិយាបុគ្គលិកខ្លាំងប៉ុណ្ណោះ។ ទោះបីអ្នកជាបុគ្គលិកនោះខិតខំធ្វើការប៉ុណ្ណោះក៏ដោយ ឲ្យតែអាកប្បកិរិយាពុំអាចទទួលបាន ការងារនោះនឹងមិនថិតថេរសម្រាប់អ្នកឡើយ។ ២) ផ្ដោតសំខាន់លើរឿងតូចតាច៖ មិនមែនតែរឿងធំទើបអ្នកផ្ដោតអារម្មណ៍លើនោះទេ។ ការងារតូចក្ដីធំក្ដីគឺសុទ្ធតែសំខាន់ ហេតុនេះ ការផ្ដោតសំខាន់លើរឿងតូចតាចនឹងអាចនាំអ្នកឲ្យជៀសពីកំហុស។ ៣) មានផ្លូវច្រើនសម្រាប់រៀនសូត្រ៖ ការរៀនគឺមិនចេះចប់មិនចេះហើយ ឡើយ ហើយបើអ្នកអាចស្វែងរកផ្លូវសិក្សាពីអ្វីឲ្យបានច្រើននោះ អ្នកនឹងកាន់តែឆ្លាតវៃថែមទៀត។ ៤) មានរឿងខ្លះពិបាក តែគ្មានអ្វីដែលធ្វើមិនបានឡើយ ៖ ពេលអ្នកជួបការងារលំបាកខ្លាំង អ្នកត្រូវប្រាប់ខ្លួន ឯងថា «គ្មានអ្វីដែលទៅមិនរួចទេ លុះត្រាតែអ្នកមិន ធ្វើវា»៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.businessinsider.com
X
5s