តើ​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ទទួល​បាន​ពី​ការ​ទទួលទាន​តែ​បៃតង(Green Tea) ?​



ទោះបីជាតែបៃតងមិនសូវមានរសជាតិឆ្ងាញ់ដូចកាហ្វេឬភេសជ្ជៈដទៃក៏ដោយ តែបៃតងមាននូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព៖ ១) ស្បែក៖ តើអ្នកធ្លាប់ដឹងដែរឬទេថា តែបៃតងជួយពង្រឹងដល់ស្បែករបស់អ្នកនឹងប្រឆាំងនឹងពន្លឺព្រះអាទិត្យ UV? អ្នកនឹងឃើញលទ្ធផលក្រោយពិសាតែបៃតងរយៈពេលពីរអាទិត្យ។ ២)ជាតិខ្លាញ់ក្នុងឈាម៖ មានអ្នកស្រាវជ្រាវជាច្រើនរកឃើញថា តែបៃតងជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងឈាម។ ៣) សម្រកទម្ងន់៖ តែបៃតងមិនត្រឹមតែឆ្ងាញ់ថែមទាំងជួយសម្រកទម្ងន់។ ប៉ុន្តែ វាមិនមែនផឹកភ្លាមមានប្រសិទ្ធភាពនោះទេ វាត្រូវការរយៈពេលសមរម្យដែរ។ តែបៃតងត្រូវបានអ្នកស្រាវជ្រាវចាត់ទុកជាភេសជ្ជៈសុខភាព។ ៤) ឆ្អឹង៖ នៅពេលតែវ័យយើងកាន់តែចាស់ទៅ ឆ្អឹងរបស់យើងក៏មិនរឹងមាំ ដូចពេលអ្នកនៅក្មេងដែរ។ តែបៃតងត្រូវបានគេរកឃើញថាវាពង្រឹងឆ្អឹងឲ្យរឹងមាំនឹងជួយអ្នកជៀសវាងជំងឺទាក់ទងនឹងឆ្អឹង៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖www.lifehack.org
X
5s