តើត្រូវធ្វើដូចម្ដេច ទើបអាចប្រាកដបានថា អ្នកសម្រេចចិត្តបានត្រឹមត្រូវ?
មិនថានៅកន្លែងការងារឬនៅក្នុងឆាកជីវិតរបស់អ្នក ការសម្រេចចិត្ត គឺជាកត្តាដ៏សំខាន់ពីព្រោះថា វាប៉ះពាល់ដល់ភាពជោគជ័យ និងភាពរីករាយរបស់អ្នក។ បុគ្គលម្នាក់ត្រូវធ្វើការសម្រេចចិត្តរាប់លានដងក្នុងឆាកជីវិត។ ដូច្នេះហើយ ការរៀនពីរបៀបសម្រេចចិត្តឱ្យបានត្រឹមត្រូវពិតជាមានសារៈសំខាន់៖
១) ដឹងពីគោលបំណង៖ ការដឹងពីលទ្ធផលដែលអ្នកចង់បាន ពិតជាអាចជំរុញអ្នកឲខំប្រឹងប្រែងដើម្បីសម្រេចបានតាមក្តីបំណង។ ការដឹងពីអ្វីដែលអ្នកចង់បាន គឺជាជំហានដ៏សំខាន់មុនពេលអ្នកដាក់ចិត្តដាក់កាយសម្រេចវា។
២)គិតពីគុណសម្បត្តិនិងគុណវិបត្តិ៖ ពិចារណាពីចំណុចអាក្រក់ និងចំណុចល្អនៃជម្រើសដែលអ្នកចង់សម្រេចឱ្យបាន។ ការគិតពិចារណានឹងជួយអ្នកសម្រេចចិត្តបានត្រឹមត្រូវ។
៣)លៃលកពេលវេលា៖ ប្រសិនជាអ្នកមានជម្រើសជាច្រើនដែលត្រូវធ្វើការសម្រេចចិត្តក្នុងពេលតែមួយ វាពិតជាមានសារៈសំខាន់ដែលអ្នកត្រូវគិតតើថា ការងារសំខាន់មួយណាដែលអ្នកត្រូវធ្វើការសម្រេចចិត្តមុនគេ។
៤) សួរអ្នកដទៃ៖ អ្នកក៏អាចចែករំលែកនូវបញ្ហារបស់អ្នកទៅកាន់អ្នកដទៃបាន ហើយសួរថា ប្រសិនជាពួកគេជាអ្នក តើពួកគេនឹងធ្វើយ៉ាងដូចម្ដេច? ក្រោយមក អ្នកយកចម្លើយរបស់ពួកគេមកគិតម្តងទៀត៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.wikihow.com