តើ​នារី​ៗ​គួរ​ធ្វើ​ដូចម្ដេច ​ដើម្បី​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់?​



សឹងតែទូទាំងពិភពលោកទៅហើយ នារីៗព្យាយាមបង្ហាញថាពួកគេអាចធ្វើបាន ដូចជាអ្នកដឹកនាំឬអ្នកជំនួញដ៏ជោគជ័យជាដើម ។ល។ ពោលគឺមិនចាញ់បុរសនោះឡើយ។   ខាងក្រោមនេះជាគន្លឹះដែលនារីជោគជ័យបានអនុវត្តកន្លងមក៖

១) ស្វែងរកចំណង់ចំណូលចិត្ត៖ អ្នកត្រូវរកឲ្យឃើញនូវចំណង់ចំណូលចិត្តចិត្តក្នុងជីវិត។ ដើម្បីទៅដល់កម្រិតកំពូលបាន អ្នកត្រូវតែពេញចិត្តនូវអ្វីដែលអ្នកធ្វើ។ អ្នកនឹងមានកម្លាំងចិត្តនៅពេលដែលអ្នកធ្វើរឿងអ្វីដែលអ្នកពេញចិត្ត។

២) គម្រោង៖ ភាពជោគជ័យគឺចេញពីលទ្ធផលនៃគម្រោងយូរអង្វែង។ ការមានគម្រោងល្អនឹងជួយអ្នកឲ្យគ្រប់គ្រងជីវិតបានល្អ និង ជួយអ្នកសម្រេចកិច្ចការបានទាន់ពេលតាមអ្វីដែលអ្នកបានគ្រោងទុក។

៣)ទំនាក់ទំនង៖ ទំនាក់ទំនងពិតជាមានអត្ថប្រយោជន៍ទៅនឹងអាជីពរបស់អ្នក។ ទំនាក់ទំនងគឺមានរក្សាចំណងមិត្តភាពឬស្គាល់មនុស្សដែលពូកែឲ្យបានច្រើន។ វាជួយអ្នកឲ្យមានឱកាសច្រើនក្នុងវិស័យរបស់អ្នក ហើយក៏ជួយអ្នកពេលអ្នកជួបបញ្ហាផងដែរ។

៤) រៀន៖ អ្នកមិនត្រូវខ្លាចអ្នកប្រព្រឹត្តកំហុសនោះទេ។ ប្រសិនជាអ្នកមានកំហុស ទទួលស្គាល់ហើយរៀនពីវា។ ការទទួលស្គាល់កំហុសមិនគួរឲ្យខ្លាចនោះទេ អ្វីដែលគួរឲ្យខ្លាចគឺការមិនព្រមទទួលស្គាល់កំហុស៕

ប្រែសម្រួល៖ អ៊ឺង មួយយូ ប្រភព៖ www.wikihow.com

X
5s