ហេតុផលសំខាន់ៗទាំងនេះហើយដែលធ្វើឲ្យអ្នកបរាជ័យ ទោះមានគំនិតប៉ុណ្ណាក៏ដោយ
គំនិតល្អមិនមែនចេះតែមាននោះទេ។ ហើយវាក៏មិនកើតឡើងរាល់ថ្ងៃផងដែរ។ មានពេលខ្លះ អ្នកមានគំនិតច្រើន ប៉ុន្តែគំនិតដែលយកជាការមែនទែនមានតែពីរឬបីនោះទេ ដូច្នេះហើយវាមានសារៈសំខាន់ដែលអ្នកចេះទាយយកអត្ថប្រយោជន៍ពីវា។ តែ មនុស្សភាគច្រើនតែងបរាជ័យ តើមកពីអ្វី?
១) ខ្វះការតាំងចិត្ត៖ អ្នកមានគំនិតល្អៗហើយអ្នកក៏មានយោបល់ជាច្រើន។ អ្នកបានចេះពីរបៀបដែលកែប្រែគំនិតរបស់អ្នកឲក្លាយជាការពិត។ ប៉ុន្តែ វាមានបញ្ហាមួយ។ មនុស្សជាច្រើនពេញចិត្តនឹងគំនិតដែលពួកគេមាន ប៉ុន្តែគ្មានការតាំងចិត្តទៅធ្វើវានោះទេ អ៊ីចឹងហើយវានៅតែអត់ប្រយោជន៍ដដែល។
២) គ្មានការស្រាវជ្រាវគ្រប់គ្រាន់៖ នៅពេលដែលអ្នកមានការតាំងចិត្តហើយ អ្នកត្រូវធ្វើការស្រាវជ្រាវឲ្យបានច្រើនដើម្បីយល់បានកាន់តែច្បាស់ពីគំនិតរបស់អ្នក។ មនុស្សជាច្រើនមានកំហុសមួយ ពោលគឺ ពួកគេមិនស្រាវជ្រាវទេតែមានអំនួតលើខ្លួនឯង។ ដូច្នេះហើយមានតែគំនិតល្អតែ ខ្វះការស្រាវជ្រាវ ក៏មិនអាចទៅរួចនោះដែរ ព្រោះថាការស្រាវជ្រាវមួយឲ្យអ្នកអាចស្វែងរកវិធី ក៏ដូចជាព័ត៌មានជាច្រើនដើម្បីជំរុញឲ្យគំនិតរបស់អ្នកពេលអនុវត្តទៅ ដឹងតែពីជោគជ័យ។
៣) ពេលវេលាមិនត្រឹមត្រូវ៖ មានពេលខ្លះ គំនិតដែលអ្នកមាននោះគឺល្អសែនល្អ ប៉ុន្តែបញ្ហាត្រង់ថា វាមិនត្រូវពេលវេលាដែលគួរនិយាយ ឬ អនុវត្តគំនិតនោះ ជាហេតុនាំភាពជោគជ័យមិនអាចកើតឡើង៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org