ចំណុច៤យ៉ាងដែលអ្នកត្រូវធ្វើជាដាច់ខាត មុនពេលអ្នកសម្រេចចិត្តលក់ Mac Book
ប្រសិនជាអ្នកមានបំណងចង់លក់ Mac Book របស់អ្នកដើម្បីប្តូរកុំព្យូទ័រថ្មីនោះ អ្នកត្រូវប្រាកដថាអ្នកបានរៀបចំកុំព្យូទ័រត្រឹមត្រូវហើយមុនពេលដែលអ្នកលក់។ សម្រាប់អ្នកប្រើប្រាស់Mac Bookដែលចង់លក់ តើអ្នកគួរធ្វើអ្វីខ្លះ?
១) ទាញយកឯកសារចាស់ៗត្រឡប់មកវិញ៖ ចំណុចទីមួយដែលអ្នកត្រូវធ្វើគឺទាញយកឯកសារចាស់ៗត្រឡប់មកវិញ។ ការធ្វើនេះគឺចង់ប្រាកដថាអ្នកមិនភ្លេចឯកសារក្នុងកុំព្យូទ័ររបស់អ្នក។ ការទាញយកឯកសារចាស់ៗត្រឡប់មកវិញ អ្នកអាចប្រាកដថាអ្នកមានអ្វីៗដែលអ្នកត្រូវការ។
២) ចាកចេញពីiTunes៖ ជំហានបន្ទាប់គឺចូលទៅ iTunesហើយលុបគណនី iTunesរបស់អ្នក។ ដូច្នេះហើយអ្នកទិញកុំព្យូទ័រនឹងមិនអាចចូលទៅគណនីរបស់អ្នកទេ។
៣) ចាកចេញពីiCloud៖ ឥទ្បូវនេះអ្នកត្រូវចាកចេញពី iCloud។ តែមុននឹងអ្នកចាកចេញអ្នកត្រូវទាកយកឯកសាររបស់អ្នកសិន។ ក្រោយពីអ្នកបានរក្សាទុកហើយ អ្នកអាចចាកចេញបានហើយ។
៤) ចាកចេញពីiMessage ៖ អ្នកគួរតែចាកចេញពីiMessage។ វាមានសារៈសំខាន់ដោយសារតែអ្នកប្រើបន្ទាប់នឹងមិនឃើញសាររបស់អ្នក៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org