គ្មាន​ការងារ​ធ្វើ​មិន​មែន​មានន័យ​ថា​អ្នក​មិន​អាច​​រក​ចំណូល​នោះ​ទេ​



អ្នកប្រហែលខិតខំប្រឹងប្រែងនិងចំណាយពេលវេលាក្នុងការរកការងារណាស់។ ដោយគ្រាន់តែរកការងារធ្វើ អ្នកសឹងតែរវល់ដូចអ្នកធ្វើការងារពេញម៉ោងទៅហើយ។ ប្រសិនជាខណៈពេលនេះ អ្នកគ្មានការងារធ្វើទេ ចូរកុំអស់សង្ឃឹមឲ្យសោះ។ អនុវត្តយុទ្ធសាស្ត្រខាងក្រោមនេះ វានឹងជួយអ្នកឲ្យរកលុយបាន៖ ១) បង្កើតគេហទំព័រមួយ៖ ក្នុងប្រព័ន្ធអ៊ីនធឺណិតអាចមានគេហទំព័រជាច្រើនដែលនិយាយប្រធានបទខុសៗពីគ្នា។ តើអ្នកធ្លាប់ដឹងទេថាអ្នកអាចរកលុយតាមគេហទំព័រក្នុងអ៊ីនធឺណិតបាន? ប្រសិនជាអ្នកមានគេហទំព័រដែលអាចរកចំណូលខ្លះដល់អ្នកបាន នោះពិតជាល្អ។ អ្នកនឹងមិនចាំបាច់ខ្វល់ទោះបីជាអ្នកមានឬមិនមែនលុយក៏ដោយ។ ២) បង្រៀនOnline៖ ប្រសិនជាអ្នកមានចំណេះឬជំនាញឬចេះភាសាបរទេស អ្នកអាចរកលុយដោយបង្រៀនអ្នកដទៃ។ មានគេហទំព័រជាច្រើនកំពុងរកមនុស្សមកបង្រៀនក្នុងអ៊ីនធឺណិត។ អ្នកមិនត្រឹមតែអាចរកលុយបានថែមទាំងទទួលបានបទពិសោធន៍ដូចគ្នា។ ៣) លក់ទំនិញចាស់៖ វាមិនល្អទេដែលរក្សាទុកនូវរបស់ដែលអ្នកលែងត្រូវការ មិនថាខោអាវ កង់។ល។ ប្រសិនជាអ្នកគិតវិញ អ្នកប្រៀបដូចជាទុកលុយក្នុងផ្ទះអញ្ចឹង។ របស់ចាស់ត្រូវការកន្លែងផ្ទុកក្នុងផ្ទះទៀត។ លុយដែលលក់នេះក៍អាចជួយអ្នកពេលអ្នកត្រូវការ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s