តើមានមូលហេតុអ្វីបានគេចូលចិត្តប្រាប់អ្នកថា «ត្រូវស្រឡាញ់ខ្លួន ឯងឲ្យច្រើនៗជាងអ្នកដទៃ»?
តើអ្នកដែលឆ្ងល់ទេ ថា តើហេតុអ្វីមនុស្សគ្រប់គ្នាតែងផ្ដល់យោបល់ថា អ្នកគួរតែស្រឡាញ់និងថែរក្សាខ្លួន ឯងឲ្យបានច្រើនជាងអ្នកដទៃ? វាមានមូលហេតុរបស់វា ដែលអ្នកត្រូវធ្វើបែបនេះ។ មូលហេតុគឺមកពី៖
១) អាចឲ្យអ្នកដទៃស្រឡាញ់អ្នក៖ ជាការពិតណាស់ អ្នកដទៃ នឹងមានចិត្តស្រឡាញ់និងចង់រស់នៅជាមួយនឹងអ្នក ដោយសារអ្នកតែងតែស្រឡាញ់ខ្លួន ឯង និងផ្ដល់តម្លៃឲ្យខ្លួន ឯងគ្រប់ពេលវេលា។ ប្រសិនបើអ្នកខ្លួនឯង មិនស្រឡាញ់ឬផ្តល់តម្លៃខ្លួួនឯងផង តើនរណាអ្នកផ្តល់តម្លៃអ្នកទៅ?
២) ធ្វើឲ្យខ្លួន ឯងក្លាយជាមនុស្សមានទំនុកចិត្តខ្ពស់៖ ការស្រឡាញ់ខ្លួនឯង បង្ហាញថាអ្នកពេញចិត្តធ្វើអ្វីដែលអ្នកមាន ហើយតែងឲ្យតម្លៃ អ្វីដែលខ្លួនឯងធ្វើ។ ដូចនេះកម្លាំងចិត្តនិងទំនុកចិត្តក្នុងការធ្វើអ្វីមួយគឺមានខ្ពស់ខ្លាំងណាស់។
៣) ក្លាយជាមនុស្សគោរពខ្លួនឯងខ្ពស់៖ ការគោរពគឺទាមទារពីខ្លួន ឯងជាមុនសិន ។ បើអ្នកចេះគោរព ឲ្យតម្លៃនិងស្រឡាញ់ ខ្លួនឯងហើយ អ្នកដទៃ នឹងអនុវត្តតាមដើម្បីបានចូលទៅជិតអ្នក។
៤) ធ្វើឲ្យជីវិតអ្នករស់ក្នុងភាពងាយស្រួល៖ គ្មាននរណាម្នាក់ដែល ចង់ឲ្យជីវិតរស់នៅក្នុងភាពលំបាកលំបិនឡើយ ហើយមានតែអ្នកទេ ដែលអាចចាត់ចែងជីវិតអ្នកបាន។ ការស្រឡាញ់ខ្លួន ឯង គឺជាវិធីល្អបំផុត ដែលអាចនាំឲ្យជីវិតអ្នករស់ក្នុងភាពងាយស្រួល និងសប្បាយចិត្តបាន៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.beliefnet.com