តើអ្នកគួរធ្វើដូចម្ដេចដើម្បីទទួលបានគ្រួសារមួយប្រកបមានសុភមង្គល?
គ្មានគ្រួសារណាដែលអ្នកឥតខ្ចោះនោះទេ។ គ្រួសារនីមួយៗសុទ្ធតែមានបញ្ហា។ ប៉ុន្តែ ពាក្យថាគ្រួសារមានសុភមង្គលមានន័យថាអ្នកអាចកែប្រែគ្រួសារអ្នកឲ្យល្អតាមតែវាអាចធ្វើទៅបាន។ វាអាចត្រូវការការយល់ចិត្ត ការតាំងចិត្ត។ល។ តើអ្នកអាចធ្វើអ្វីបានខ្លះក្នុងរឿងនេះ?
១) ព្យាយាមយល់ពីគ្រួសារអ្នក៖ ប្រសិនជាអ្នកមិនយល់ទេ វាអាចនឹងមានការយល់ច្រឡំឬការឈ្លោះគ្នាក្នុងគ្រួសារ។ ព្យាយាមនៅជាមួយគ្រួសារឲ្យបានច្រើនដើម្បីស្វែងយល់ពីពួកគេ។
២) គោរពគ្នា៖ មិនថាអ្នកជាមេគ្រួសារឬជាម្តាយ សមាជិកគ្រួសារទាំងអស់សុទ្ធតែជាមនុស្ស។ នេះមានន័យថាអ្នករាល់គ្នាសុទ្ធតែចេះឈឺចាប់។ ពួកគេសុទ្ធតែមានគំនិតរៀងខ្លួន។ ដូច្នេះហើយ ការគោរពឬយល់គ្នាពិតជាសំខាន់។
៣) ជួយគ្នា៖ រាល់ពេលដែលអ្នកឃើញឪពុកម្តាយឬបងប្អូនធ្វើការងារផ្ទះ អ្នកអាចរួមចំណែកបាន។ ការជួយគ្នាមិនត្រឹមតែជួយសម្រួលការងារពួកគេថែមទាំងធ្វើឲ្យអ្នកទាំងអស់គ្នាសប្បាយចិត្ត។
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.wikihow.com