ប្រសិន​ជា​អ្នក​ចង់​បណ្ដុះ​ទម្លាប់​ការ​​អាន គួរអនុវត្តតាមចំណុចទាំង ៣នេះ​



សព្វថ្ងៃមិនសូវមានមនុស្សអានសៀវភៅសម្រាប់ការកម្សាន្តនោះទេ។ មនុស្សភាគច្រើនជឿថាអានសៀវភៅត្រូវការពេលច្រើន។ ឯអ្នកខ្លះទៀតក៏មិនដែលត្រូវបានគេបណ្ដុះឲ្យស្រឡាញ់ការអានផងដែរ។ ប៉ុន្តែ ការអានសៀវភៅបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ជីវិតរបស់អ្នក។ តើអ្នកគួរធ្វើដូចម្តេចដើម្បីមានទម្លាប់ការអាននេះ? ១) រកហេតុផលហេតុអ្វីបានជាអ្នកត្រូវអាន៖ មនុស្សខុសគ្នាមានហេតុផលនិងគោលបំណងខុសគ្នា។ អ្នកខ្លះអានដើម្បីចំណេះដឹងទូទៅ។ អ្នកខ្លះអានដើម្បីចេះពាក្យច្រើន។ ឯអ្នកខ្លះទៀតអានដើម្បីការប្រឡង។ ដូច្នេះហើយ មុនពេលដែលអ្នកអានសៀវភៅ សូមគិតដល់ហេតុអ្វីបានជាអ្នកត្រូវអាននិងអត្ថប្រយោជន៍ដែលអ្នកទទួលបាន។ ២) ជ្រើសរើសប្រធានបទដែលអ្នកស្រឡាញ់៖ ក្រោយពីដឹងថាហេតុអ្វីអ្នកត្រូវអាន អ្នកអាចជ្រើសរើសសៀវភៅតាមចំណង់ចំណូលចិត្តរបស់អ្នក។ ប្រសិនជាអ្នកគ្មានចម្លើយទេ អ្នកក៍អានសួរអ្នកនៅបណ្ណាល័យដែលព្រោះពួកគេច្រើនតែចូលចិត្តអានសៀវភៅនិងអាចផ្តល់ការណែនាំ។ ៣) កុំអានសៀវភៅដែលអ្នកមិនចូលចិត្ត៖ មនុស្សខ្លះគិតថាខ្លួនត្រូវការបញ្ចប់សៀវភៅមួយក្បាលនេះទោះបីជាពួកគេមិនចូលចិត្តក៏ដោយ។ ប្រសិនជាអ្នកអានបានប៉ុន្មានទំព័រហើយ តែវាហាក់ដូចជាគ្មានអ្វីគួរឲចាប់អារម្មណ៍។ វាមិនអីទេដែលអ្នកប្តូរសៀវភៅថ្មី៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.wikihow.com
X
5s