ស្ទើរ​តែ​មិន​ជឿ​ថា ឡាន​ទំនើប​ៗ​បែប​នេះ​ក៏​ស្ដេច​ស៊ុលតង់​ប្រ៊ុយណេ​មាន​ដែរ​



នរណាៗក៏ដឹងដែរថា ប្រទេសប៊្រុយណេ ជាប្រទេសតូចមួយដែលសម្បូរដោយធនធានធម្មជាតិ ប្រេងកាត ហើយស្ដេចស៊ុលតង់ព្រះនាម Hassanal Bolkiahគឺជាប្រមុខរដ្ឋទាំងមូល។ ទ្រង់ជាស្ដេចមានទ្រព្យមហាសាល ហើយអ្នកនឹងមិនដឹងទេ ថា ទ្រង់មានរថយន្តទំនើប ៗ ទើបចេញថ្មីប៉ុន្មានគ្រឿងនោះ។ តោះទៅមើលទាំងអស់គ្នា៖ Rolls Royce Silver Spurs

rolls-royce

វាមិនមែនជារថយន្ត Rolls Royce ធម្មតាឡើយ វាពិតជាទំនើបខ្លាំង ហើយស្រស់ស្អាតជាមួយពណ៌មាសដ៏ចែងចាំង ស័ក្ដិសម នឹងកិត្តិយសស្ដេច ហើយវាមានតម្លៃ រហូតដល់ទៅ ១៤លានដុល្លារអាមេរិក។ McLaren F1

mclaren-f1

វាជាប្រភេទឡានប្រណាំង ដែលលឿនជាងគេ និងថ្លៃជាងគេលើលោក ហើយបង្កើតឡើង ដោយក្រុមហ៊ុនMcLaren Automotive Inc ប្រទេសអង់គ្លេស ហើយទ្រង់មានវារហូតដល់ទៅ៨គ្រឿងឯណោះ។ Ferrari FXX

ferrari-fxx-2

វាមានមុខងារដូចជា McLaren F1 ដែរ តែគេផលិតវាឡើងតែ៣០ឡានប៉ុណ្ណោះ ហើយក្នុងចំណោមនោះគឺស្ដេចស៊ុលតង់មាន១។ Mercedes Benz CLK GTR merc ជាប្រភេទឡានប្រណាំងដូចគ្នា ដែលផលិតឡើងដោយក្រុមហ៊ុន Mercedes ហើយទ្រង់មានឡាននេះចំនួន២គ្រឿង ដែលផលិតឡើងជាពិសេសសម្រាប់ទ្រង់តែប៉ុណ្ណោះ។ Bugatti Veyron

bugatti-veyron

ជាប្រភេទឡានប្រណាំងចុងក្រោយបំផុតរបស់ប្រទេសអ៊ីតាលី ហើយវាក៏ជារបស់ទ្រង់ដែរ៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.carmudi.pk
X
5s