វិធី​បង្កើត​ចំណង​មិត្តភាព​​ស្នេហា​ដ៏​រីករាយ ដែល​អ្នក​មិន​ដែល​ចាប់អារម្មណ៍​សោះ​



នរណាៗ ក៏ចង់បានចំណងមិត្តភាពស្នេហាមួយដ៏រីករាយដែរ តែពេលខ្លះពួកគេមិនដឹងថា ធ្វើយ៉ាងណាដើម្បីបានវា ។ តើអ្នកគួរធ្វើអ្វីដើម្បីសម្រេចយកវាឲ្យបាននោះ? ១) ត្រូវដឹងថា អ្នកចង់បានអ្វីហើយគេចង់បានអ្វីពីអ្នក៖ ជាការពិតណាស់ ការដឹងចិត្តគ្នានេះ គឺជារឿងពិបាកមែន តែបើអ្នកអាចធ្វើបានបញ្ហាក៏លែងមានទៀតដែរ។ ២) ត្រូវទទួលស្គាល់ថាគ្មាននរណាអាចបំពេញចិត្តអ្នក១០០ភាគរយឡើយ៖ គ្មាននរណាម្នាក់ដែលអាចបំពេញចិត្តមនុស្សបានគ្រប់១០ឡើយ ហើយគ្មាននរណាដែលល្អបំផុតជាងមនុស្សដែលស្រឡាញ់អ្នកដែរ។ ចូរកុំគិតផ្ដេសផ្ដាស ឬចាប់កំហុសគ្នា ដោយរឿងអត់ប្រយោជន៍អី។ ៣) ពេលមានរឿងត្រូវនិយាយគ្នា ស្រុះស្រួលគ្នា៖ គូស្នេហ៍សប្បាយរីករាយបាន ទាល់តែចេះពិភាក្សា គ្នា ដោះស្រាយដោយសន្តិវិធី ទើបគ្មានបញ្ហា។ ៤) បង្ហាញថាអ្នកពិតជាស្រឡាញ់និងជឿជាក់គ្នា ដោយសកម្មភាពផ្ទាល់៖ សកម្មភាពតែងមានតម្លៃជាងពាក្យសម្ដី ដែលគ្រាន់តែនិយាយចោល។ បើពិតជាគូស្នេហ៍រីករាយមែន សកម្មភាពតែងស្ដែងឲ្យឃើញមុនជានិច្ច៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com
X
5s