បើ​យល់​ថា​មិន​ចូលចិត្ត​មុខវិជ្ជា​ណា​មួយ​ហើយ តើ​គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ដាក់​ចិត្ត​ហើយ​រៀន​វា​វិញ?​



អ្នកមិនអាចផ្ដោតអារម្មណ៍សិក្សាបានឡើយ ប្រសិនបើមុខវិជ្ជានោះហាក់ដូចជាលំបាកសម្រាប់អ្នក។ តែបើអ្នកចេះមានតិចនិក ក្នុងការសិក្សានោះ មុខវិជ្ជាទាំងអស់នឹងក្លាយជា មុខវិជ្ជាដែលអ្នកខ្វះមិនបាន។ សាកអនុវត្តតាមខាងក្រោមនេះមើល៖ ១) រកកន្លែងសមរម្យសម្រាប់សិក្សា៖ ជាទូទៅ មូលហេតុមិនមែនដោយសារតែមុខវិជ្ជានោះពិបាកទើបអ្នករៀនមិនចូលនោះទេ វាអាចមកពីមជ្ឈដ្ឋានជុំវិញអ្នកគួរឲ្យតប់ប្រមល់ពេក។ ពេលខ្លះបើអ្នកស្វែងរកកន្លែងស្ងប់ស្ងាត់មាន ខ្យល់អាកាសល្អ និងមានផាសុកភាពខ្លាំង វាអាចឲ្យអ្នកមានអារម្មណ៍ចង់រៀនក៏ថាបាន។ ២) មិនគួរយកគ្រឿងទាក់ចិត្តផ្សេងៗដាក់ជិតអ្នក៖ អ្នកគួរតែយករបស់របរដែលទាក់ចិត្តអ្នក ចេញឲ្យឆ្ងាយ ដូចជាទូរស័ព្ទដៃ កុំព្យូទ័រ ឬក៏អ្វីៗ ផ្សេងៗទៀត ព្រោះថា អ្នកនឹងមិនចាប់អារម្មណ៍លើការរៀនសូត្រឡើយបើមានវានៅជិត។ ៣) ស្វែងរកដៃគូរៀនជាមួយគ្នា៖ ពេលខ្លះបើរៀនម្នាក់ឯង អ្នកនឹងមានអារម្មណ៍ថា ស្មុគ តែបើមានដៃគូ អ្នកនឹងមិន អផ្សុក ហើយអាចមានគ្នាជជែកដោះស្រាយលំហាត់ពិបាកៗ បានថែមទៀត។ ៤) រកវិធីរៀនដ៏ល្អមួយ៖ អ្នកគួរស្វែងរកវិធីបន្ថែម ដើម្បីឲ្យខ្លួន ឯងកានតែផ្ដោតលើការសិក្សាថែមទៀត ក្នុងនោះអ្នកគួរតែចេះធ្វើ ការកត់ចំណាំដោយគូរជាសញ្ញា ឬអ្វីៗ ក៏បាន ដើម្បីចំណាំចំណុចដែលអ្នកមិនយល់៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow.com
X
5s