ហេតុអ្វីបានជាអ្នកចេះតែហត់ ទោះបីជាគេង ៨ម៉ោងហើយក៏ដោយ?
ភាពហត់នឿយ អាចជារឿងធម្មតាសម្រាប់មនុស្សសម័យនេះ។ ការធ្វើការងារច្រើនម៉ោងឬសិក្សាច្រើនម៉ោងអាចបណ្ដាលឲអ្នកគេងមិនបាន ៨ម៉ោង។ កាលណាគេងមិនបានគ្រប់ហើយ គឺច្បាស់ជាធ្វើឲអ្នកហត់នឿយ។ ប្រសិនជាអ្នកគេងបានគ្រប់គ្រាន់ហើយ តែនៅតែខ្វះថាមពល។ វាអាចបណ្តាលមកពីកត្តាខាងក្រោមនេះ៖
១) មិនធ្វើលំហាត់ប្រាណ៖ លំហាត់ប្រាណគួរតែមានក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្សរាល់គ្នា។ ការហាត់ប្រាណជួយឱ្យអ្នកមានអារម្មណ៍ល្អ ដូច្នេះហើយ វាក៏ជួយឱ្យអ្នកសម្រេចទិន្នផលបានច្រើនផងដែរ។ បន្ថែមពីនេះទៀត អ្នកអាចគេងលក់ស្រួលនៅពេលយប់។
២)មិនសប្បាយចិត្ត៖ អ្នកគួរតែអភ័យទោសដល់ខ្លួនឯង និងរំលឹកខ្លួនឯងថាអារម្មណ៍មិនល្អងាយធ្វើឱ្យហត់ និងគេងលក់មិនស្រួល។ ដូច្នេះហើយ អ្នកអាចឈប់ ហើយគិតពីហេតុផលឡើងវិញ។
៣) អាហារមិនល្អ៖ អ្វីដែលអ្នកពិសាគឺប៉ះពាល់ដល់ជីវិតរបស់អ្នក។ វាមិនត្រឹមតែប៉ះពាល់ដល់រាងកាយនោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់អារម្មណ៍របស់អ្នកផងដែរ។ ការបរិភោគអាហារល្អអាចធានាថា អ្នកអាចធ្វើការក្នុងមួយថ្ងៃដោយរលួន។ ម៉្យាងវិញទៀត នៅពេលខ្លួនអ្នកមានកម្លាំង អ្នកក៏គេងលក់ស្រួលនៅពេលយប់ដែរ។
៤) ការខ្វះជាតិទឹក៖ ជាតិទឹកដែលអ្នកពិសាទាក់ទងយ៉ាងខ្លាំងទៅលើរាងកាយរបស់អ្នក។ ពេលខ្លះការពិសាទឹកដែលមិនល្អចំពោះសុខភាពអាចធ្វើឱ្យរាងកាយដំណើរការមិនល្អ។ ទោះបីជាអ្នកមិនអាចជៀសវាងការផឹកទឹក ដែលមិនល្អបានទាំងស្រុង តែអ្នកគួរធ្វើលំហាត់ប្រាណខ្លះៗដែរ។ កុំភ័យប្រសិនជាអ្នកពិសាទឹកច្រើន៕
ប្រែសម្រួលដោយ ៖ អឹុង មួយយូ
ប្រភព៖ www.lifehack.org