អនុវត្ត​យុទ្ធសាស្ត្រ​ខាង​ក្រោម​នេះ​ អ្នក​នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំដូច​​អ្វី​ដែល​អ្នក​ស្រមៃ​



ការផ្លាស់ប្តូរ និងក្លាយខ្លួនទៅជាអ្នកដឹកនាំ គឺជាជំហានមួយយ៉ាងធំធេង។ នៅឆ្នាំទីមួយ អ្នកប្រហែលជានឹងជួបឧបសគ្គជាច្រើនព្រោះថាស្ថិតនៅក្នុុងដំណាក់កាលនៃការរៀនសូត្រ។ ខាងក្រោមនេះជាមេរៀនជីវិតដែលអ្នកអាចរៀនសូត្របាន៖ ១)កសាងក្រុមដែលមានការគ្រាំទ្រ៖ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកមានមនុស្សជាច្រើននៅជុំវិញខ្លួនសម្រាប់ការណែនាំ ឬប្រឹក្សាយោបល់ផ្សេងៗ។ មនុស្សទាំងនោះ គឺជាមនុស្សដែលមានបទពិសោធន៍មកពីក្រុមហ៊ុនផ្សេង និងជាមនុស្សដែលមានបទពិសោធន៍ច្រើន។ ប៉ុន្តែអ្វីដែលត្រូវចាំនោះគឺថា ពួកគាត់ជាមនុស្សដែលអ្នកអាចទុកចិត្តបាន។ ២) រកលំនឹង៖ វាពិតជាលំបាកក្នុងតួនាទីថ្មី។ ការលំបាក គឺមានគ្រប់ពេល ២៤ម៉ោងក្នុង ១អាទិត្យ។ ប៉ុន្តែ អ្នកក៏ត្រូវរកលំនឹងដែររវាងភាពជាអ្នកដឹកនាំ និងជីវិតផ្ទាល់ខ្លួន។ ៣) បដិសេធ៖ នៅឆ្នាំដំបូង អ្នកមានកិច្ចការដែលត្រូវធ្វើច្រើន ហើយក៏មានមនុស្សដទៃមកសុំជំនួយពីអ្នកច្រើនដែរ។ ប៉ុន្តែ ពេលខ្លះអ្នកត្រូវរៀននិយាយថា៖ ទេ!ពីព្រោះថាអ្នកមានកិច្ចការជាច្រើនត្រូវធ្វើឬរៀន។ ៤) កុំប្រញាប់ផ្លាស់ប្តូរ៖ វាមានរឿងជាច្រើនដែលអ្នកត្រូវរៀនអំពីភាពជាអ្នកដឹកនាំ។ អ្នកប្រហែលជាមិនឃើញលទ្ធផលភ្លាមៗនោះទេ។ ដូច្នេះហើយ អ្នកគួរតែឲពេលខ្លួនឯងឲបានគ្រប់គ្រាន់ក្នុងការទទួលព័ត៌មានថ្មីៗ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.success.com
X
5s