តើ​អ្នក​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូចម្ដេច​ សម្រាប់​ការ​ប្រឡង?​



ការប្រឡងអាចប្រៀបបានទៅនឹងរដូវកាលនៃពេលវេលាអីចឹង។ ពោលគឺថា៖ អ្នកប្រឡងចប់មួយ ចូលមួយផ្សេងទៀត ដូចជាមិនចេះចប់សោះ។ ការប្រឡងដើម្បីយកពិន្ទុល្អមិនមែនពិបាកខ្លាំងដូចអ្វីដែលអ្នកបានគិតនោះទេ។ ប្រសិនជាអ្នកមានទម្លាប់ត្រឹមត្រូវ និទ្ទេសAគឺងាយស្រួលណាស់។ ១) គម្រោងសិក្សា៖ ការចេះគ្រប់គ្រងពេលវេលាបានត្រឹមត្រូវគឺជាគន្លឹះមួយសម្រាប់ការប្រឡង។ ប្រសិនជាអ្នកមានគម្រោងត្រឹមត្រូវ អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការរំលឹកមេរៀនដោយមិនចាំបាច់រៀន១យប់ ( one-night policy) ។ ២)ចាប់ផ្ដើមកាន់តែឆាប់កាន់តែល្អ៖ ប្រសិនជាអ្នកចាប់ផ្ដើមរៀនតាំងពីថ្ងៃដែលគ្រូរបស់អ្នកប្រកាស អ្នកនឹងមិនអារម្មណ៍ថាអ្នករៀនមិនទាន់នោះទេ។ អ្នកមានពេលវេលាគ្រប់គ្រាន់ក្នុងការអានមេរៀនឡើងវិញនិងធ្វើលំហាត់។ ៣) សួរគ្រូ៖ ប្រសិនជាអ្នកនៅមិនទាន់ច្បាស់ត្រង់ណា អ្នកអាចសួរគ្រូឬមិត្តសម្រាប់ការពន្យល់បន្ថែមឬមេរៀនលំបាកៗ។ ប្រសិនជាអ្នកអនុវត្តក្បាច់រៀន១យប់ (one-night policy) អ្នកនឹងគ្មានពេលវេលាសូម្បីតែសុំការពន្យល់ពីគ្រូរបស់អ្នក។ ៤) ញាំអាហារពេលព្រឹក៖ ការសិក្សាបានបង្ហាញឲឃើញថា សិស្សដែលទទួលទានអាហារពេលព្រឹកធ្វើល្អជាងសិស្សដែលអត់។ ប៉ុន្តែ អ្នកក៏មិនត្រូវញាំឲឆ្អែតពេកនោះទេ៕ ប្រែសម្រួល៖ អឹុងមួយយូ ប្រភព៖ www.wikihow.com
X
5s