ប្រសិនជាមិត្តរបស់អ្នកកើតទុក្ខ អ្នកគួរចងចាំចំណុចទាំង ៤នេះ
វាពិតជាពិបាកខ្លាំងណាស់ នៅពេលដែលមើលមិត្តភក្ដិរបស់អ្នកកើតទុក្ខ ហើយគេមករកអ្នក។ ពេលខ្លះវាអាចបញ្ហាក្នុងគ្រួសារដូចជាសមាជិកគ្រួសាររបស់គេស្លាប់ ឬបែកបាក់ស្នេហា ឬឈឺឬគេបរាជ័យក្នុងការសិក្សា។ល។ ទោះបីជាអ្នកមិនអាចជួយដោះស្រាយបញ្ហារបស់ពួកគេបានទាំងស្រុង ប៉ុន្តែមានចំណុចខ្លះដែលអ្នកគួរធ្វើដើម្បីបង្ហាញថា អ្នកតែងតែនៅក្បែរពួកគេជានិច្ចរាល់ពេលពួកគេមានបញ្ហា៖
១) ស្ដាប់មិត្តភ័ក្ដិរៀបរាប់៖ ការស្ដាប់គឺជារឿងដ៏សំខាន់មួយដែលអ្នកអាចធ្វើបានសម្រាប់អ្នកដែលកើតទុក្ខ។ ការស្ដាប់ដោយយកចិត្តទុកដាក់បង្ហាញថា អ្នកបារម្ភពីពួកគេ។ ដូច្នេះហើយ សូមកុំឆែកទូរស័ព្ទឲសោះនៅពេលដែលគេមករកអ្នក។
២) សួរសំណួរ៖ មុននឹងអ្នកនិយាយពីអារម្មណ៍ ឬគំនិតរបស់អ្នក អ្នកគួរតែសួររឿង ឬបទពិសោធន៍មិត្តរបស់អ្នកជាមុនសិន។ ឧទាហរណ៍ថា៖ មិត្តរបស់អ្នកទើបតែបែកបាក់ស្នេហា អ្នកអាចសួរជាសំណួរដូចជា៖ តើគេមានអារម្មណ៍យ៉ាងម្តេច? ហើយអ្នកអាចជួយអ្វីបាន?
៣) ចំណាយពេលនៅជាមួយមិត្ត៖ រាល់ពេលដែលពិបាកចិត្តយើងតែងតែចង់នៅម្នាក់ឯង។ ប៉ុន្តែការនៅម្នាក់ឯង នឹងធ្វើឲមនុស្សកាន់តែឈឺចាប់។ ការដែលអ្នកនៅជិតមិត្តភ័ក្ដិក៏អាចជួយលើកទឹកចិត្តដល់ពួកគេបានផងដែរ។
៤) ឈឺចាប់ជាមួយគ្នា៖ អ្នកមិនត្រូវបង្ហាញថា អ្នកអាណិតមិត្តភ័ក្ដិរបស់អ្នកនោះទេ អ្នកគួរតែបង្ហាញថា អ្នកក៏ឈឺចាប់ដូចគ្នា។ ឧទាហរណ៍ថា៖ មិត្តរបស់អ្នកទើបតែបាត់បង់សង្សារ អ្នកមិនគួរនិយាយថា អ្នកចូលរួមសោកស្ដាយនោះទេ។ ផ្ទុយទៅវិញអ្នកអាចនិយាយថា៖ អ្នកយល់ពីសេចក្តីឈឺចាប់នេះ និងដឹងថា គេស្រឡាញ់សង្សាររបស់គេខ្លាំងប៉ុណ្ណា៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.wikihow.com