មុននឹងសម្រេចចិត្តដើរដល់ផ្លូវបំបែក អ្នកត្រូវឆ្លើយសំណួរទាំងនេះជាមុនសិន
យើងសុទ្ធតែធ្លាប់សួរខ្លួនឯងហើយថា តើចង់បោះបង់ស្នេហានេះដែរឬទេ? នៅពេលជួបបញ្ហាម្ដងៗ អ្នកខ្លះវិញនៅតែបន្តដោយសង្ឃឹមថា អ្វីៗនឹងប្រសើរឡើងជាងមុន។ ដូច្នេះហើយ ដើម្បីសម្រេចចិត្តបានត្រឹមត្រូវ អ្នកគួរតែសួរខ្លួនឯង នូវសំណួរទាំងនេះជាមុនសិន៖
១)តើទំនាក់ទំនងស្នេហានេះធ្វើឲអ្នកល្អជាងមុនដែរឬទេ? ៖ តើអ្នកគិតថា ខ្លួនឯងល្អប្រសើរជាងមុនដែរឬទេ? ដៃគូដែលល្អនឹងលើកទឹកចិត្តអ្នក គាំទ្រអ្នកនិងចែករំលែកភាពរីករាយជាមួយអ្នក។ ប្រសិនជាម្នាក់នោះជាមនុស្សដែលរារាំងអ្នក អ្នកពិតជាត្រូវសួរខ្លួនឯងតើថា អ្នកចង់បន្តទៀតដែរឬទេ។
២) តើភាគច្រើនអ្នកសប្បាយចិត្តឬកើតទុក្ខ? ៖ ជាការពិតណាស់។ គ្មានទំនាក់ទំនងស្នេហាណាដែលល្អឥតខ្ចោះនោះទេ។ ការខិតខំនិងតស៊ូរបស់អ្នកទាំងគ្នា អាចពង្រឹងចំណងស្នេហារបស់អ្នកបាន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនត្រូវមើលឃើញតែចំណុចអវិជ្ជមានសុទ្ធនោះទេ។ អីចឹងហើយអ្នកត្រូវសង្កេតមើលតើថា ភាគច្រើនអ្នកសប្បាយចិត្ត ឬកើតទុក្ខក្នុងរឿងស្នេហាមួយនេះ។
៣) តើអ្នកត្រូវលះបង់ឬអ្នកសក្ដិសមនឹងលះបង់សម្រាប់ការស្រឡាញ់នេះ? ៖ អ្នកមិនត្រូវមានសម្ពាធក្នុងចំណងស្នេហារបស់អ្នកឡើយ។ ប្រសិនជាមែន អ្នកត្រូវសួរខ្លួនឯងថា តើអ្វីដែលធ្វើឲអ្នកមានអារម្មណ៍មួយនេះ? ប្រសិនជាដៃគូរបស់អ្នកមិនធ្វើឲអ្នកមានអារម្មណ៍ថា មានតម្លៃ និងមិនបង្ហាញថា គេពិតជាត្រូវការអ្នក អ្នកគួរតែបោះបង់ទៅ៕
ប្រែសម្រួល៖ អឹុង មួយយូ
ប្រភព៖ www.powerofpositivity.com