ចេះតែរាប់អានមិត្តភ័ក្ដិខុសមែនទេ? របៀបបង្រៀនអ្នកឲ្យដឹងថា គេជាមិត្តពិត
មិត្តភ័ក្ដិល្អ មិនមែនរកបានដោយងាយឡើយ ព្រោះថា អ្នកត្រូវតែសម្លឹងមើលមនុស្សឲ្យបានច្បាស់ព្រោះថា មិត្តភ័ក្ដិ គឺមិនមែនសម្រាប់រាប់អានតែមួយថ្ងៃឡើយ។ ហេតុនេះត្រូវដឹងថា តើធ្វើយ៉ាងណារកមិត្តដែលគួរឲ្យទុកចិត្ត សាកអានអត្ថបទខាងក្រោមនេះមើល៖
១) មិត្តដែលស្មោះត្រង់ពិត៖ ជាការពិតណាស់ មិត្តភ័ក្ដិគឺត្រូវតែស្មោះត្រង់នឹងគ្នា ហើយមុននឹងចាប់ផ្ដើមមិត្តភាពនោះ អ្នកនឹងដឹងហើយថា មនុស្សនោះស្មោះត្រង់គួរឲ្យទុកចិត្តឬអត់។
២)មិត្តដែលគាំទ្រ និងលើកទឹកចិត្តអ្នក៖ មិត្តល្អ ធ្វើឲ្យអ្នកមានអារម្មណ៍ថា ត្រូវការនិងខ្វះមិនបាន ព្រោះគេតែងតែបង្ហាញការគាំទ្រ អ្នកពេលមានបញ្ហា និងលើកទឹកចិត្តអ្នកពេលអ្នកប្រឈមមុខបញ្ហាអ្វីមួយ។
៣) មានពេលវេលាសម្រាប់អ្នក៖ មនុស្សម្នាក់ៗតែងមានពេលវេលារវល់រៀងៗខ្លួន ហើយបើគេចេះឆ្លៀតពេលសម្រាប់អ្នកនោះ ប្រាកដណាស់នោះហើយជាមិត្តពិតអ្នក៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com