បើអ្នកគិតថា «ធ្វើការផងរៀនផងពិបាក» ចូរធ្វើតាមវិធីខាងក្រោមនេះវិញ ដើម្បីផ្លាស់ប្ដូរគំនិត
និស្សិតគ្រប់រូប ដែលគិតថា ចង់មានការងារធ្វើ តែងចោទសំណួរទៅខ្លួនឯងថា «តើពួកគេអាចធ្វើបានឬក៏អត់ ខណៈដែលការសិក្សានៅមិនទាន់បញ្ចប់នៅឡើយ?» ហើយភាគច្រើនពួកគេលើកឡើងថា ប្រហែលជាធ្វើមិនបានឡើយ។ តែការគិតបែបនេះគឺខុសស្រឡះ បើអ្នកអាចធ្វើតាមវិធីខាងក្រោមនេះ ជឿជាក់ថា អ្នកអាចធ្វើការផង រៀនផង បានដោយគ្មានបញ្ហា៖
១) ត្រូវដឹងថា អ្នកគួរចាប់ផ្ដើមអ្វីមុនគេហើយចេះរៀបចំពេលវេលា៖ ជំហានដំបូង គឺត្រូវដឹងថាតើអ្នកគួរចាប់ផ្ដើមអ្វីមុន? តើការងារណាដែលចាំបាច់ធ្វើឲ្យរួចរាល់? បន្ទាប់មក រៀបចំពេលវេលាដែលអ្នកមាន ។ តើពេលពីចន្លោះណាដល់ចន្លោះណាដែលអ្នកធ្វើការ? ហើយពេលពីចន្លោះណាដល់ចន្លោះណាសម្រាប់ចំណាយលើការសិក្សា ?
២) មានផែនការច្បាស់លាស់ខ្លាំង៖ ការចេះរៀបចំពេលវេលា ជាមួយនឹងគម្រោងប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ប្រចាំខែ ថាអ្នកគូរតែធ្វើអ្វីគឺពិតជាសំខាន់ ព្រោះវានឹងបង្ហាញអ្នកឲ្យដឹងថា តើអ្នកគួរធ្វើអ្វីឲ្យហើយ មុនថ្ងៃស្អែកមកដល់។
៣) បើអាចគួរសិក្សា ពេលចុងសប្ដាហ៍៖ សាកលវិទ្យាល័យមួយចំនួន គឺប្រាកដជាមានថ្នាក់សម្រាប់ចុងសប្ដាហ៍ (ថ្ងៃសៅរ៍ និងអាទិត្យ) នេះដោយសារតែដឹងថា សិស្សមួយចំនួន ច្បាស់ជាមានការងារធ្វើ ដែលជាហេតុនាំឲ្យពួកគេគ្មានពេលគ្រប់គ្រាន់សិក្សាប្រចាំថ្ងៃបាន។ ការធ្វើបែបនេះ ក៏អ្នកនៅតែអាចបន្តការសិក្សា ហើយអាចមានពេលច្រើន ផ្ដោតលើការសិក្សាដែរ ទោះបីអ្នកមានការងារក្ដី៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.supercollege.com