​កត្តា​ ៤​យ៉ា​ង​​​ធ្វើ​ឱ្យ​អ្នក​​​មិន​ងាយ​ស្រួល​ ដើម្បី​​ចាក​ចេញ​ពី​ស្នេហា​​ដែល​​អស់​ចិត្ត​ទៅ​ហើយ​!​



តើអ្នកធ្លាប់មានមិត្ត ឬខ្លួនឯងផ្ទាល់ដែលស្ថិតនៅក្នុងស្ថានភាពមានស្នេហាបែកបាក់ដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេមិនចាកចេញពីមនុស្សម្នាក់នោះ? ស្នេហា គឺលំបាកណាស់ទោះបីជាអ្នកទាំងពីរមានពេលវេលាល្អក៏ដោយ។ មានន័យថា ស្នេហាទាមទារការចំណាយពេលច្រើន ក្រៅពីនេះ ក៏ត្រូវការ លុយនិងអារម្មណ៍ចំពោះគ្នានិងគ្នាថែមទៀតផង។ ការចាកចេញពីស្នេហាដែលមានរយៈពេលយូរអង្វែងមកហើយអាចមានការឈឺចាប់ និងពិបាកខ្លាំង។ ហេតុអ្វីបានជាវាពិបាកខ្លាំងម្ល៉េស? ១) ពេលវេលាដែលធ្លាប់ចំណាយកន្លងមក៖ ជីវិតយើងគឺមានកំណត់ ហើយគ្មាននរណាម្នាក់រស់នៅរហូតនោះទេ។ នៅពេលដែលអ្នកចង់បានស្នេហាយូរអង្វែង អ្នកបានចំណាយពេលវេលាជាច្រើនទៅលើស្នេហាមួយនេះ។ ហើយពេលវេលាទាំងនេះគឺពិបាកទទួលបានត្រឡប់មកវិញទេ។ ដូច្នេះហើយ ប្រសិនជាអ្នកចាកចេញ អ្នកមិនត្រឹមតែខានពេលនិងប្រហែលជាមិនមានពេលសម្រាប់កូនប្រសិនជាអ្នកមានកូន។ ២) អ្នកនៅបារម្ភពីគេ៖ អ្នកប្រហែលជាពិបាកខ្លាំងណាស់ពីព្រោះថាអ្នកនៅតែស្រឡាញ់ និងបារម្ភពីគេ។ ទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរមិនល្អដូចពីមុន ប៉ុន្តែមិនមែនន័យថាអ្នកឈប់ស្រឡាញ់គេភ្លាមៗបាននោះទេ។ ៣) បញ្ហាលុយកាក់៖ អ្នកទាំងពីរប្រហែលជាមានផ្ទះ ឡានឬលុយដែលដាក់នៅធនាគាររួមគ្នា។ ប្រសិនជាអ្នកចាកចេញ ដៃគូរបស់អ្នកប្រហែលជាគ្មានលុយគ្រប់គ្រាន់ឬក៏បោះបង់មុខរបរចោល។ នោះមានន័យថា គេមិនអាចរកចំណូលបានច្រើនដូចពីមុនទេ។ ដូច្នេះហើយ គូស្នេហាជាច្រើនសុខចិត្តរស់នៅជាមួយគ្នា។ ៤) កូន៖ ប្រសិនជាអ្នកមានកូនហើយអ្នកស្រឡាញ់កូនរបស់អ្នកខ្លាំងទៀតនោះ វានឹងមានការពិបាកខ្លាំងសម្រាប់អ្នកក្នុងការជ្រើសរើសការចែកផ្លូវគ្នា។ ប្រសិនជាអ្នកបែក អ្នកប្រហែលជាជួបកូនបានតែចុងអាទិត្យឬមិនអាចដើរលេងជុំគ្នារាប់ពេលបុណ្យទេហើយកូនរបស់អ្នកក៏ត្រូវរងការមើលងាយពីសង្គម និងមានបញ្ហារាប់សិបជំពូកទៀត៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖www.powerofpositivity.com
X
5s