ទម្លាប់​ងាយ​ៗ​ទាំង​ ៦​សម្រាប់​ជីវិត​​ពោរ​ពេញ​ទៅ​ដោយ​ភាព​វិជ្ជមាន​​



ឥរិយាបថ គឺជាអ្វីៗទាំងអស់។ ប្រសិនជាអ្នកមានឥរិយាបថល្អ អ្នកអាចប្រាកដថា ជីវិតរបស់អ្នកនឹងពោរពេញទៅដោយរឿងវិជ្ជមាន ប៉ុន្តែដើម្បីមានឥរិយាបថល្អនោះគឺមិនមែនជារឿងងាយនោះទេ។ ចុះថាតើគួរធ្វើដូចម្តេចដើម្បីមានឥរិយាបថវិជ្ជមានជានិច្ចនោះ? ១)ស្វែងរកមូលហេតុដែលនាំឱ្យកើតមានកំហឹង៖ ប្រសិនជាអ្នកកំពុងក្នុងនូវស្ថានភាពមួយដែលលំបាក សួរខ្លួនឯងហេតុអ្វី បានជាវាកើតឡើង។ អ្នកនឹងអាចដោះស្រាយបញ្ហាក្រោយពេលដែលអ្នករកឃើញនូវមូលហេតុ ឬដើមចមរបស់វា។ ២) គិតនូវជំហានបន្ទាប់៖ ក្រោយពេលដែលរកឃើញថាហេតុអ្វីហើយ អ្នកត្រូវរៀបចំនូវជំហានបន្ទាប់ គឺត្រូវប្រាកដថា រឿងអាក្រក់មិនកើតឡើងទៀតទេ។ ៣) និយាយអ្វីៗដែលល្អ៖ មិនថាអ្នកនិយាយទៅកាន់មិត្តភ័ក្ដិឬទៅកាន់សមាជិកគ្រួសារទេ អ្នកនឹងមានការភ្ញាក់ផ្អើលនូវអារម្មណ៍ល្អដែលអ្នកមានក្រោយពេលនិយាយល្អទៅកាន់មនុស្សដទៃ។ ៤) ក្តីស្រឡាញ់៖ ប្រសិនជាអ្នកទទួលនូវអារម្មណ៍អាក្រក់ពីនរណាម្នាក់ វាមិនមានន័យថា អ្នកត្រូវសងសឹកទៅអ្នកបន្ទាប់នោះទេ។ ជ្រើសរើសក្តីស្រឡាញ់ នឹងជួយអ្នកដទៃទៅវិញ។ ៥) សើច៖ ពេលដែលអ្នកស្ថិតនៅក្នុងភាពអវិជ្ជមាន វិធីដ៏រហ័សដែលជួយអ្នកឲមានអារម្មណ៍ល្អមកវិញនោះគឺ ការសើចចេញពីចិត្ត។ ៦)ការតាំងសមាធិ៖ ការដែលអ្នកតាំងសមាធិអាចនឹងជួយអ្នកឱ្យមានអារម្មណ៍ល្អនិងមានថាមពលឡើងវិញ។ អ្នកនឹងមានចម្លើយចំពោះបញ្ហាដែលអ្នកកំពុងជួបប្រទះ ដោយគ្រាន់តែចំណាយពេលតិចតួចមកតាំងសមាធិដើម្បីប្រមូលអារម្មណ៍មកវិញ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.powerofpositivity.com
X
5s