ចេះតែគិតផ្លូវមិនល្អមែនទេ? សាកធ្វើបែបនេះទៅ អ្នកនឹងចាប់ផ្ដើមមានគំនិតវិជ្ជមានវិញហើយ
អ្នកប្រហែលជាមិនដឹងឡើយ ថាឥទ្ធិពលនៃគំនិតវិជ្ជមានអាចជះផលល្អកម្រិតណាមកលើជីវិតអ្នកទេ។ អ្នកអាចមានកម្លាំងចិត្ត ហើយសម្រេចបានជោគជ័យទាល់តែអ្នកមានគំនិតនេះក្នុងខ្លួន។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរសិក្សាពីវា៖
១) ឧស្សាហ៍និយាយតែពាក្យល្អ៖ បើអ្នកតែងតែនិយាយពាក្យថា «អ្នកមិនអាចធ្វើបានទេ » អ្នកនឹងធ្វើឲ្យខ្លួន ឯងជឿថា អ្នកគ្មានថ្ងៃធ្វើវាបានឡើយ។ ចុះហេតុអ្វីមិនប្រាប់ខ្លួនឯង ថាអ្នកពូកែ ហើយធ្វើវាបានវិញទៅ?
២) ជម្រុះចោលគំនិតមិនល្អ៖ ពេលអ្នកពិបាកចិត្ត កុំអនុញ្ញាត ឲ្យគំនិតមិនល្អនានា ផុសឡើងលើអ្នក។ អ្វីដែលគួរធ្វើគឺ គិតផ្លូវល្អតែមួយមុខគត់បានហើយ។
៣) ប្រើពាក្យសំដៅលើភាពខ្លាំង និងភាពជោគជ័យបានហើយ៖ ព្យាយាមនិយាយពាក្យដែលលើកទឹកចិត្ត ឲ្យអ្នកកាន់តែខ្លាំងឡើងខ្លាំងឡើង និងធ្វើឲ្យខ្លួន ឯងសប្បាយចិត្ត។
៤) ជឿជាក់លើខ្លួនឯង៖ គ្មានអ្វីដែលល្អជាងការដែលជឿជាក់លើខ្លួន ឯងទេ ព្រោះថា គ្មាននរណាម្នាក់មកជឿអ្នកក្រៅពីអ្នកខ្លួន ឯងឡើយ។
៥) សិក្សាពីពេលអតីតកាល៖ បើអ្នកមិនសប្បាយចិត្តនឹងរឿងកន្លងមក អ្នកគួរប្រាប់ខ្លួនឯងថា វាជាមេរៀនសំខាន់សម្រាប់ជីវិត ហើយមេរៀននេះ នឹងបង្រៀនអ្នក កុំឲ្យដើរលើផ្លូវបរាជ័យម្ដងទៀ៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ www.rncentral.com