ម្ដងនេះ Nokia មិនមែនត្រៀមតែ Smartphone ទេ តែក៏នៅមាន Tablet អេក្រង់ធំ ១៣,៨អ៊ីញទៀតដើរដោយ Android!
យោងសេចក្ដីរាយការណ៍នៅលើសារព័ត៌មាន Android News បានឱ្យដឹងថា ក្រុមហ៊ុន Nokia កំពុងសំងំផលិតចេញថេប្លេតថ្មីរបស់ខ្លួនដើរដោយប្រព័ន្ធប្រតិបត្តិការ Android ដែលអាចសម្ពោធចេញនៅចុងឆ្នាំ២០១៦ នេះតែម្ដង។ ទន្ទឹមនោះ ក៏មានការលេចរូបលក្ខណៈសម្បត្តិក្រោមការធ្វើ benchmarks លើថេប្លេតដែលរំពឹងនឹងមានឈ្មោះ Nokia D1C នេះផងដែរ។