ទម្លាប់​ពេល​ព្រឹក​ទាំង ៥ដែល​ជួយ​ឲ​ថ្ងៃ​ថ្មី​មាន​ផលិតភាព​និង​រីករាយជាង​មុន​



ពេលព្រឹកភាគច្រើន ពិបាកសម្រាប់មនុស្សទូទៅ។ អ្នកខ្លះ ត្រូវការផឹកកាហ្វេសិនមុននឹងធ្វើអ្វីផ្សេងៗទៀតបាន។ ប៉ុន្តែ របៀបដែលអ្នកចាប់ផ្តើមថ្ងៃថ្មី គឺជះឥទ្ធិពលយ៉ាងខ្លាំងទៅលើថ្ងៃថ្មីរបស់អ្នក។ ប្រសិនជាអ្នកចង់រីករាយជាងមុន និងចាប់ផ្តើមថ្ងៃថ្មីដោយផលិតភាព អ្នកគួរតែមានទម្លាប់ទាំងនេះ៖ ១) ងើបពីព្រលឹម៖ តាមការសិក្សារកឃើញថា មនុស្សដែលជោគជ័យច្រើនតែងើបពីព្រលឹម ។ ដូច្នេះហើយប្រសិនជាម៉ោងរបស់អ្នករោទ៍ហើយ អ្នកគួរតែងើបកុំបន្តគេងតទៅទៀតព្រោះវាខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃរបស់អ្នក។ ២) អាហារពេលព្រឹក៖ អ្នកគួរតែទទួលទានអាហារពេលព្រឹកមុនពេលដែលអ្នកទទួលទានកាហ្វេ។ ម៉្យាងវិញទៀត អ្នកមិនត្រូវរំលងអាហារពេលព្រឹកនោះទេ។ ៣) គម្រោង៖ លោក Steve Job តែងតែសួរខ្លួនឯងរាល់ព្រឹក៖ប្រសិនជាថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតលោក តើលោកនឹងធ្វើអ្វី? ការសួរខ្លួនឯងនឹងជួយឲអ្នកមានយុទ្ធសាស្ត្រក្នុងការរៀបចំធ្វើដែលអ្នកគួរធ្វើនិងធ្វើវាកាន់តែប្រសើររាល់ថ្ងៃ៤) ហាត់ប្រាណ៖ ពេលព្រឹកមិនត្រឹមតែពេលវេលាដ៏ល្អសម្រាប់ធ្វើលំហាត់ប្រាណថែមទាំងអាចជួយអ្នកឲមានអារម្មណ៍ល្អទៀតផង។ ៥) ការដឹងគុណ៖ នេះជាទម្លាប់ដ៏ល្អមួយដែលអ្នកគួរមាន។ អ្នកគួរចំណាយពេលពីរឬបីនាទីដឹងគុណនូវអ្វីដែលអ្នកមាន។ វានឹងជួយចាប់ផ្តើមថ្ងៃថ្មីដោយអារម្មណ៍ល្អ៕ ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org
X
5s