អ្នកនិពន្ធល្បីឈ្មោះលោក John Addison៖ គន្លឹះ ៤យ៉ាងនឹងជួយដល់ការសម្រេចចិត្តអ្នកឲ្យល្អជាងមុន
ការដឹកនាំល្អគឺអាស្រ័យលើការសម្រេចចិត្តដ៏ត្រឹមត្រូវ ប៉ុន្តែវាអាចជាជំហានមួយដ៏លំបាក។ អ្នកដឹកនាំត្រូវចេះធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវព្រោះថាលទ្ធផលនៃការសម្រេចចិត្តគឺអាចប៉ះពាល់ដល់បុគ្គលិកដទៃទៀត។ ខាងក្រោមនេះជាគន្លឹះដែលអ្នកអាចរៀនតាមបាន៖
១) អត់ធ្មត់៖ ក្រោយពីធ្វើការសម្រេចចិត្ត អ្នកត្រូវមានការអត់ធ្មត់។ វាអាចត្រូវការរយៈពេលសម្រាប់លទ្ធផលឲ្យចេញជាផ្លែផ្កា។
២) ភាពស្មោះត្រង់៖ ភាពស្មោះត្រង់ នឹងអនុញ្ញាតឲ្យអ្នកកំណត់គោលដៅឱ្យបានច្បាស់ឬពេលដែលអ្នកចង់ផ្លាស់ប្តូរពីព្រោះថាអ្នកត្រូវគិតចំណូលរបស់ក្រុមហ៊ុន ភាពរីកចម្រើន និងភាពរីករាយនៅក្នុងក្រុមហ៊ុន។
៣)ភាពសហការ៖ ការសម្រេចចិត្តមួយដ៏ត្រឹមត្រូវឬល្អអាចរួមបញ្ចូលពីទីប្រឹក្សាជាច្រើននាក់។ ដូច្នេះហើយអ្នកត្រូវរកមនុស្សដែលអ្នកអាចជឿទុកចិត្តបាននិងទទួលបានគំនិតល្អៗ។
៤) គិតពីអ្នកដទៃ៖ មេដឹកនាំគឺមានឱកាសសម្រាប់ជះឥទ្ធិពលទៅលើជីវិតអ្នកដទៃ។ ប៉ុន្តែដោយសារតែអ្នកទទួលនូវបន្ទុកនេះ ពេលខ្លះអ្នកគេងមិនលក់នោះទេ។ ការសម្រេចចិត្តបែបនេះគឺធំនិងសំខាន់។ ដូច្នេះហើយ អ្នកត្រូវស្មោះត្រង់នឹងខ្លួនឯងនិងគិតដល់បេសកកម្មរួមរបស់ក្រុមហ៊ុន៕
ប្រែសម្រួល៖ អឹុង មួយយូ ប្រភព៖ www.lifehack.org