ល្បឿនសាកថ្មនៅលើ iPhone 7 និង iPhone 7 Plus មិនសូវល្អទេ សុទ្ធតែយឺតជាងស៊េរីមុន!
សង្កេតឃើញស្មាតហ្វូនស៊េរីក្រោយៗ បច្ចុប្បន្នត្រូវបានផលិត ភ្ជាប់មកជាមួយមុខងារមានអត្ថប្រយោជន៍ផ្សេងៗគ្នា ក្នុងនោះ មុខងារសាកថ្មរហ័សក៏កំពុងត្រូវបានបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗកំពុងអភិវឌ្ឍ និងបានបំពាក់នៅលើស្មាតហ្វូនរបស់ខ្លួនខ្លះមកហើយដែរ។ ជាក់ស្ដែង Quick Charge ត្រូវបានបំពាក់នៅលើស្មាតហ្វូនស៊េរី Galaxy ក្រោយៗរបស់ Samsung ជាដើម។ ចំណែកទូរស័ព្ទ iPhone 7 ក៏ត្រូវបានបំពាក់មុខងារទំនើបថ្មីៗ ផងដែរ ប៉ុន្តែនៅខ្វះមុខងារសាកថ្មរហ័សនេះ។ ដោយផ្អែកតាមរបាយការណ៍គេហទំព័រ AnandTech ឱ្យដឹងថា ល្បឿនសាកថ្មនៅលើ iPhone 7 មិនសូវល្អប៉ុន្មានទេ។