អនុវត្ត​តាម​វិធី​បែប​នេះ​ នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​«មនុស្ស​​តាម​ទាន់​សម័យកាល​»​



មកដល់សម័យនេះ ប្រសិនបើអ្នកធ្វើខ្លួន មិនស័ក្ដិសមទៅនឹងសម័យកាលទេ អ្នកដទៃ អាចនឹងវិនិច្ឆ័យមកលើអ្នកផ្ដេសផ្ដាសក៏ថាបាន។ ហេតុនេះបើអ្នកជា មនុស្សដែលកំពុងប្រឡូកក្នុងសង្គម អ្នកគួរចាប់អារម្មណ៍លើការធ្វើខ្លួន ឲ្យទាន់សម័យខ្លះ។ តើអ្នកគួរធ្វើអ្វីខ្លះ? ១) ការរៀបចំខ្លួន៖ វាទាក់ទងទៅនឹងរូបរាងខាងក្រៅរបស់អ្នក។ តើអ្នកស្លៀកពាក់នឹងតុបតែងខ្លួន គួរឲ្យចាប់អារម្មណ៍ឬទេ? តើសំលៀកបំពាក់របស់អ្នកវាសាមញ្ញ ឬមួយក៏ស្រស់ឆើតឆាយ ? អ្វីទាំងអស់នេះអ្នកត្រូវតែផ្ដោតសំខាន់ព្រោះថាចង់ធ្វើខ្លួន ឲ្យទាន់សម័យ គេច្បាស់ណាស់ដែលអ្នកត្រូវគិតពីការតុបតែងខ្លួន សំបកក្រៅនោះ។ ២) សម្ដីរបស់អ្នក៖ មនុស្សគេវិនិច្ឆ័យមិនត្រឹមតែ សំលៀកបំពាក់ទេ ថែមទាំងសម្ដីទៀតផង។ អ្នកត្រូវដឹងថា សម័យនេះ គេមិនចូលចិត្តឡើយ អ្នកដែលនិយាយឮៗ ឬក៏សម្ភីខ្លាំងៗ ព្រោះថា មានតែមនុស្សមិនចេះខ្មាសគេប៉ុណ្ណោះតែងធ្វើវា ។ ៣) អត្តចរិតរបស់អ្នក៖ អត្តចរិត ក៏សំខាន់ផងដែរ ដើម្បីក្លាយជាមនុស្សម្នាក់តាមទាន់សម័យកាល ហើយអាចចូលចំណោមគេចុះ អ្នកត្រូវតែរៀបចំឲ្យបានត្រឹមត្រូវ។ ធ្វើខ្លួន ឯង ជាមនុស្សឯករាជ្យ បង្ហាញអ្វីដែលអ្នកចេះដឹង បើកចិត្តឲ្យទូលាយ មានចំណេះដឹងខ្ពស់ ហើយមានការភ្ញាក់រលឹកខ្ពស់ មានទំនួលខុសត្រូវខ្ពស់ អ្នកនឹងទទួលបានការគោរព៕ ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ wikihow
X
5s