របាយការណ៍៖ Samsung នឹងឈប់ប្រើឈ្មោះ Galaxy Note តទៀតហើយ!
ផ្អែកតាមរបាយការណ៍ពីវែបសាយរុស្សី Hi Tech Mail ថ្មីៗនេះបានអះអាងថា ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូងនេះ នឹងពិចារណាលែងប្រើឈ្មោះ “Note” នៅលើផេប្លេតរបស់ខ្លួនតទៀតហើយ ដោយសារទូរស័ព្ទនេះអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើ ដោយការផ្ទុះឆេះ។
កន្លងមក ស្មាតហ្វូនកូនកាត់ថេប្លេតត្រកូល Note គឺពិតជាមានន័យ និងសំខាន់សម្រាប់ក្រុមហ៊ុនកូរ៉េនេះខ្លាំងណាស់ ដោយក្រុមហ៊ុនតែងតែស្រាវជ្រាវបច្ចេកវិទ្យា និងលក្ខណៈពិសេសថ្មីៗនេះ បំពាក់លើ Note ពីមួយជំនាន់ទៅមួយជំនាន់។ វាគឺជាផេប្លេត អេក្រង់ធំទូលាយ អមមកជាមួយប៊ិចងាយស្រួលប្រើប្រាស់។
រង់ចាំមើលទាំងអស់គ្នា ប្រសិនបើ Samsung ពិតជាបោះបង់ការប្រើឈ្មោះ Galaxy Note មែន តើនឹងប្រើឈ្មោះអ្វីជំនួស?
