Xiaomi ត្រៀមចេញលក់ Speaker ប៊្លូធូសទំនើប អាចកំណត់ម៉ោងរោទ៍ Alarm បាន តម្លៃតែ $30
សប្ដាហ៍នេះ ក្រុមហ៊ុនទូរស័ព្ទចិន Xiaomi បានប្រកាសចេញឧបករណ៍សំឡេងរាងមូល តូចច្រឡឹងរាងស៊ីឡាំងខ្លី មើលទៅស្អាតម្យ៉ាង ដែលមានឈ្មោះថា Xiaomi Mi Alarm។ ជាការពិត Mi Alarm គឺមានមុខងារម៉ោងរោទ៍ ដូចទៅនឹងឈ្មោះ “Alarm” របស់វាស្រាប់។ អ្វីដែលពិសេសនោះ លោកអ្នកអាចវា Speaker នេះម៉ាក Xiaomi នេះបានក្នុងតម្លៃតែ ៣០ដុល្លារប៉ុណ្ណោះ។