តើគួរធ្វើអ្វីខ្លះដើម្បីឲ្យប្រាជ្ញាអ្នកកាន់តែវាងវៃជាងពីមុន?
តើអ្នកមានអារម្មណ៍ថា ប្រាជ្ញារបស់អ្នកហាក់នៅទាបជាងអ្នកដទៃ ជុំវិញអ្នកទេ ? តើគូរធ្វើអ្វីដើម្បីបង្កើនប្រាជ្ញាឲ្យកាន់តែវាងវៃ?
១) បង្កើនការចងចាំ៖ ប្រាជ្ញាវាងវៃ គឺទាមទារការចងចាំល្អ ហេតុនេះហើយអ្នកត្រូវវាស់ស្ទង់ខ្លួន ឯងថា ការចងចាំល្អគ្រប់គ្រាន់ឬនៅ។ បើវាមិនទាន់ល្អទេ អ្នកគួរហ្វឹកហាត់ ពង្រឹងបន្ថែម។
២) ត្រូវចេះចង់ដឹងចង់ស្គាល់៖ ការចង់ដឹងចង់ឮនេះ មានន័យថា អ្នកជាមនុស្សចង់រៀនសូត្រ ពីអ្វីគ្រប់យ៉ាង ហើយវា នឹងជួយបង្កើនការចេះដឹងរបស់អ្នកច្រើនថែមទៀតផង។
៣) ខិតខំរៀនសូត្រ៖ អ្នកដែលមានប្រាជ្ញាវាងវៃ លុះត្រាតែគេជាមនុស្សពូកែរៀន ហើយបើគេខិតខំរៀនខ្លាំងហើយនោះ គ្មាននរណាដែលអាចមានប្រាជ្ញាឆ្លាតដូចគេបានទេ។
៤) អានឲ្យច្រើន៖ អ្នកដែលមានប្រាជ្ញាវាងវៃ មិនត្រឹមតែ ចំណាយពេលរៀននៅសាលាទេ ថែមទាំងអានសៀវភៅ ជាច្រើនដែលពួកគេអាចរៀន សូត្រសិក្សាម្នាក់ឯងបានទៀតផង។
៥) ចូលចិត្តបង្រៀនអ្នកដទៃ៖ ការបង្រៀនអ្នកដទៃ ជាផ្លូវមួយដែលអាចដុសខាតគេឲ្យក្លាយជាអ្នកពូកែបាន ព្រោះថាតាមរយៈការបង្រៀនអ្នកដទៃ ពួកគេអាចដឹងថា អ្វីខ្លះដែលគេត្រូវរៀននិងអភិវឌ្ឍបន្ថែម៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ wikihow.com