«អាថ៌កំបាំងពេលព្រឹក ៨ចំណុច» របស់បុគ្គលជោគជ័យ!
បុគ្គលជោគជ័យ មានទស្សនៈ និងគោលគំនិតច្បាស់លាស់ក្នុងការដំណើរការជីវិត ក៏ដូចជាការងាររបស់ខ្លួនឱ្យរីកចម្រើន និងបោះជំហ៊ានទៅមុខជានិច្ច។ គ្រាន់តែភ្ញាក់ពីគេង គឺពួកគេមានគំនិតវិជ្ជមានរួចជាស្រេចទៅហើយ។
[caption id="attachment_23455" align="aligncenter" width="670"] Beautiful young woman running in front of a sunset.[/caption]
តើអ្នកយល់យ៉ាងណាទៅលើបុគ្គលជោគជ័យដូចជា Richard Branson, Barack Obama, Jessica Ennis-Hill និង Bruce Lee ចំពោះការចាប់ផ្ដើមថ្ងៃរបស់ពួកគេ ? អាថ៌កំបាំងរបស់ពួកគេមានដូចជា:
១. គំនិតសុទិដ្ឋិនិយម
ពួកគេមានទម្លាប់ក្រោកពីព្រលឹមដែលវាបានផ្តល់ថាមពលដល់ភាពសុទិដ្ឋិនិយម ការប្ដេជ្ញាចិត្ត សមត្ថភាពក្នុងការដោះស្រាយបញ្ហា និងចិត្តគំនិតវិជ្ជមានរបស់ពួកគេ។ ឆន្ទៈក្នុងការដោះស្រាយបញ្ហាបានធ្វើឲ្យពួកគេអាចបង្កើតពេលវេលា ២៥ម៉ោងសម្រាប់ខ្លួនឯង។
២. អាហារពេលព្រឹក
ដោយសារតែអាហារពេលព្រឹកសំខាន់ជាងគេ រាងកាយរបស់អ្នកនឹងត្រូវបានប្រើប្រាស់រហូតដល់អស់ថាមពលបើសិនជាអ្នកមើលរំលងវា។
៣. រៀបចំផែនការ
ពេលព្រឹកជាពេលវេលាដ៏ល្អបំផុតសម្រាប់រំលឹកខ្លួនឯងពីផែនការនាអនាគត ដូច្នេះអ្នកអាចប្រើប្រាស់ពេលនេះសម្រាប់បង្កើតចក្ខុវិស័យវិជ្ជមានទៅលើការងារថ្ងៃនេះដើម្បីជម្រុញគោលដៅទៅដល់សក្តានុពល។
៤. ធ្វើលំហាត់ប្រាណ
លំហាត់ប្រាណពេលព្រឹកជួយសម្រួលទៅដល់ប្រព័ន្ធខួរក្បាលដែលផ្តល់ឲ្យអ្នកនូវអារម្មណ៏ស្រស់ស្រាយ បង្កើនភាពច្នៃប្រឌិត ប្រសិទ្ធភាពការងារ ព្រមទាំងជួយកាត់បន្ថយស្ត្រសផងដែរ។
៥. គេងឱ្យបានគ្រប់គ្រាន់
ការគេងបានគ្រប់គ្រាន់នឹងជួយថែរក្សាសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់អ្នកឲ្យប្រព្រឹត្តទៅបានល្អ ហើយវាក៏មានឥទ្ធិពលទៅលើដំណើរការនៃការរៀនសូត្រ បំពេញកិច្ចការ ការគិត និងការឆ្លើយតបលើសកម្មភាពរបស់អ្នកផងដែរ។
៦. ភាពមានរបៀបរៀបរយ
ដើម្បីបង្កើនប្រសិទ្ធផលការងារ អ្នកគួរតែរៀបចំទុកដាក់របស់របររបស់អ្នកទៅតាមកន្លែងរបស់វាឲ្យមានរបៀបរៀបរយ។
៧. ការជម្រុញទឹកចិត្ត
ការចាប់ផ្តើមជាមួយពេលព្រឹកដ៏ល្អគឺជាការមិនមើលរំលងអត្ថប្រយោជន៍ពីការញុំាទឹក ព្រោះវានឹងធ្វើឲ្យអ្នកស្រស់ស្រាយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែង។
៨. ភាពស្ងប់ស្ងាត់
ភាពស្ងប់ស្ងាត់នៅពេលព្រឹកគឺជាឲកាសល្អបំផុតសម្រាប់អ្នកក្នុងការបំពេញកិច្ចការដែលត្រូវការការផ្ចង់អារម្មណ៍ខ្លាំង។ គំនិតល្អៗ នឹងចេញមកជាមិនខាន៕
ប្រែសម្រួល៖ ស្រីពៅ