ប្រទេសចំនួន១៩ ដែល «កំណត់ពន្ធគយ» ខ្ពស់ជាងគេបំផុតក្នុងលោក
ភាពមិនច្បាស់លាស់នៃនយោបាយ និងកំណើនចលនាជាតិសាសន៍និយមបានផ្តល់ផលវិបាកលើវិស័យពាណិជ្ជកម្មអន្តរជាតិជារួម។
កាលពីពេលថ្មីៗកន្លងទៅនេះ វេទិកាសេដ្ឋកិច្ចពិភពលោក (The World Economic Forum) បានចេញរបាយការណ៍ស្ដីពីការប្រកួតប្រជែងជាលក្ខណ:អន្តរជាតិ (Global Competitiveness Report) ទៅលើស្ថានភាពសេដ្ឋកិច្ចពិភពលោកដោយផ្អែកការវិភាគលើកម្រិតអំពើពុករលួយ អតិផរណា និងស្ថេរភាពគោលនយោបាយរបស់ប្រទេសនីមួយៗ។
របាយការណ៍ដដែលក៏បានបង្ហាញផងដែរថា គោលនយោបាយការពារខ្លួននិយម (Protectionism) គឺជាគោលនយោបាយមួយដែលប្រទេសកំពុងអភិវឌ្ឍន៍និយមប្រើភាគច្រើន។ គោលនយោបាយនេះគឺចង់សំដៅទៅលើ ការកំណត់ពន្ធគយ (ពន្ធនាំចេញ នាំចូល)។ ប្រទេសចំនួន ១៩ខាងក្រោមនេះ គឺត្រូវបានទទួលស្គាល់ថា ជាប្រទេសកំណត់ពន្ធគយខ្ពស់ជាងគេ៖
១៩. ប្រទេសប្រេស៊ីលមាន១១.៥%
១៨. ប្រទេសវេណេស៊ុយអ៊ែឡាមាន១១.៨%
១៧. ប្រទេសអេត្យូពីមាន១៣%
១៦. ប្រទេសឥណ្ឌាមាន១៣%
១៥. ប្រទេសហ្គាបុងមាន១៣.៤%
១៤. ប្រទេសបង់ក្លាដេសមាន១៣.៥%
១៣. ប្រទេសអេហ្ស៊ីបមាន១៣.៦%
១២. ប្រទេសអាល់ហ្សេរីមាន១៣.៨%
១១. ប្រទេសសេរ៉ាឡេអូនមាន១៣.៨%
១០. ប្រទេសបារបាដូសមាន១៤.២%
៩. ប្រទេសហ្គែមប៊ីមាន១៤.៣%
៨. ប្រទេសឆាតមាន១៤.៣%
៧. ប្រទេសកាមេរ៉ូនមាន១៤.៦%
៦. ប្រទេសហ្ស៊ីមបាវ៉េមាន១៤.៦%
៥. ប្រទេសប៉ាគីស្ថានមាន១៦.៦%
៤. ប្រទេសនេប៉ាល់មាន១៦.៨%
៣. ប្រទេសស្រីលង្កាមាន១៧.៦%
២. ប្រទេសប៊ូតាន់មាន២២.៧%
១. ប្រទេសអ៊ីរ៉ង់មាន២៨%
ប្រែសម្រួល៖ ស្រីពៅ