តើអ្នកចូលចិត្តញ៉ាំនៅពេលដែលកំពុងធ្វើដំណើរ ឬនៅក្នុងឡានរបស់អ្នកដែរឬទេ?
ភ្នំពេញ ប្រទេសកម្ពុជា - ថ្ងៃទី12 ខែតុលាឆ្នាំ២០១៦ -- អែបមកម្ខាង ហើយនិយាយថា « សុំឈុត The Big Carlខ្នាតធំមួយ ហើយសូមការ៉េមក្រឡុកមួយដុំផង។ អរគុណ»។ ចាំមិនដល់៥នាទីផងអ្នកនឹងអាចបើកចេញបន្ត ជាមួយនឹងម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយកញ្ចប់។
នេះគឺជាបទពិសោធន៍រីករាយមួយដែលអ្នកនឹងទទួលបាន រាល់ពេលអ្នកមករង់ចាំកុម្ម៉ង់ម្ហូបនៅហាង Drive-thru ដំបូងបង្អស់នៅប្រទេសកម្ពុជារបស់ Carl’s Jr.។ មិនមានកន្លែងណាដែលមានបម្រើអាហារថ្ងៃត្រង់ដ៏ឈ្ងុយឆ្ងាញ់ ឬអាហារពេលល្ងាចដែលជាប៊ឺហ្គឺធំដែលមានសាច់ស្រទន់ឆ្ងាញ់ជាប់មាត់បែបនេះនៅក្នុងយានយន្តរបស់អ្នកនោះទេ។